កុមារម្នាក់បានលង់ទឹកស្លាប់ខណៈទៅបង់សំណាញ់ជាមួយឪពុកមា

ចែករំលែក៖

ខេត្តកណ្ដាល ៖ កុមារបានលង់ទឹកស្លាប់ បង្កក្ដីសោកសង្រេងយ៉ាងខ្លាំងដល់ក្រុមគ្រួសារ ពេលដែលក្រុមគ្រួសារនោះបានទៅបង់សំណាញ់ជាមួយឪពុកមា ហើយបានលង់ទឹកស្លាប់ កាលពីវេលាម៉ោង១ និង៣០នាទី​រសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចរណ្ដៅជីកអាចម៍ដី​ចុងព្រែកមួយកន្លែង ក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង។

កុមាររងគ្រោះត្រូវបានស្គាល់ថា ឈ្មោះសួយ លាងសាក់ ភេទប្រុស អាយុ៨ឆ្នាំ ម្ដាយឈ្មោះ សួយ គឹមសេង អាយុ៣៦ឆ្នាំ មុខរបរកសិករ និងឪពុកឈ្មោះ អឿង សុខ អាំយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិ-ឃុំកើតហេតុ។

ប្រភពព័ត៌មានបានឲ្យដឹថា មុនពេលកើតហេតុ កុមាររងគ្រោះនិងឪពុកមារ បាននាំគ្នាទៅបង់​សំណាញ់ក្នុងរណ្ដៅដែលគេជីកយកអាចម៍ដី នៅឯចុងភូមិ។ ពេលទៅដល់ ខណៈដែលឪពុកមា កំពុងបង់សំណាញ់ ពេលនោះកុមាររងគ្រោះកំពុងជិះទូកលេងក្នុងរណ្ដៅនោះ ស្រាប់តែឪពុកមាភ្លេច​ខ្លួនមួយភ្លែតក្រឡេករកក្មួយមិនឃើញ ក៏ចុះទឹកជ្រមុជរកទើបប្រទះក្មួយបានលង់ទឹកស្លាប់បាត់ទៅ​ហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចក៏បានចុះពិនិត្យសាកសព ក៏សន្និដ្ឋានថា កុមាររងគ្រោះពិត​ជាស្លាប់​ដោយសារលង់ទឹកពិតមែន ទើបប្រគល់សាកសពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕ ស្អាងជ័យ

11112

...

kandal22

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print