កម្លាំងអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធបង្ខាំងទុកនារី២នាក់អោយរកសុីផ្លូវភេទ នឹងជេរប្រមាថសំឡុត យោងតាមពាក្យបណ្តឹង។

ចែករំលែក៖

ខេត្ដ​ព្រះ​សីហ​នុ​ ៖​ នារី​២​នាក់​បាន​មក​ ប្ដឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ដ​ ព្រះ​សីហ​នុ​ទៅ​លើ​ថៅកែ​ស្រី​របស់​ខ្លួន​ថា​ បាន​បង្ខំ​ឱ្យ​ពួក​នាងៗ​ទៅ​ទទួលភ្ញៀវ​មិន​ថា​ យប់​ថ្ងៃ​មិន​ក្រោម​១៥​នាក់​ ។​ ​ការ​ដែល​នារី​រង​គ្រោះ​មក​ប្ដឹង​សមត្ថ​ កិច្ច​នេះ​ ព្រោះតែ​ស៊ូទ្រាំ​ និង​ទ​ង្វើ​របស់​ ថៅកែ​ខ្លួន​លែង​បាន​ដែល​មិន​ត្រឹម​បង្ខំ​ឱ្យ​ រួមរ័ក​ជាមួយនឹង​ភ្ញៀវ​រក​ដេក​ពូន​មិន​ បាន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ដក​កុំមីស្យុង​ ពាក់​បណ្ដាល​ទៀត​ផង​ ។​ ​បើ​តាម​មន្ដ្រី​កងរាជអាវុធហត្ថ​ខេត្ដ​ ឱ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ នារី​រង​គ្រោះ​កាលពី​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​ ២០១៥​ វេលា​ម៉ោង​៥​ទៀប​ភ្លឺ​រួច​មក​ សមត្ថកិច្ច​បាន​ឈាន​ទៅ​ឃាត់ខ្លួន​ស្ដ្រី​ជា​ ថៅកែ​មេ​ប៉ន​ដើម្បី​យក​មក​សាកសួរ​ ។​ ស្ដ្រី​សង្ស័យ​បង្ខំ​ឱ្យ​នាងៗ​រួម​ភេទ​ហើយ​ត្រូវ​ បាន​ឃាត់ខ្លួន​ឈ្មោះ​ ហ៊ុយ​ មួយ​ អាយុ​៥៥​ ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ ។​ ​​នារី​រង​គ្រោះ​ បាន​ប្រាប់​សមត្ថកិច្ច​ថា​ កាលពី​ថ្ងៃ​ទី​២​ ខែកក្កដា​ ឆ្នាំ​២០១៥​ នាង​ បាន​ជួប​ជាមួយនឹង​ឈ្មោះ​ ហ៊ុយ​ មួយ​ ស្ដ្រី​សង្ស័យ​ នៅ​ម្ដុំ​វត្ដ​ភ្នំ​ រាជធានី​ភ្នំពេញ​ រួច​គាត់​បាន​បបួល​នាង​ឱ្យមក​ធ្វើ​ ការ​នៅ​ក្រុងព្រះសីហនុ​ជាមួយនឹង​ការ​ បម្រើ​ការងារ​តាម​ផ្ទះ​ ។​ ពេល​នោះ​នាង​ ក៏​យល់ព្រម​មក​តាម​គាត់​រួម​ជាមួយ​មិត្ដ​ ភក្ដិ​នាង​ម្នាក់​ទៀត​ ហើយ​ពេល​ មក​ដល់​ក្រុងព្រះសីហនុ​ ស្រាប់តែ​ស្ដ្រី​ ឈ្មោះ​ ហ៊ុយ​ មួយ​ បង្ខំ​ឱ្យ​ពួក​នាង​ទទួល​ ភ្ញៀវ​បម្រើ​សេ​វ៉ា​ផ្លូវភេទ​ទៅ​វិញ​ ៕​ ឆ្លាម​ សមុទ្រ​

sihan

20150706-145716.jpg

20150706-145721.jpg

20150706-145725.jpg

20150706-145733.jpg

...

20150706-145729.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print