ភ្នំពេញ ៖ នៅព្រឹកថ្ងៃច័ន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលប៉ុស្តិ៍បឹងត្របែក បានចុះអនុវត្តច្បាប់ចរាចរណ៍ក្នុង មូលដ្ឋានខណ្ឌចំការមន តាមបណ្ដោយផ្លូវលេខ៤៣២ គោលដៅមុខក្រុមហ៊ុន Seatel ។
ប្រតិបត្តិការចុះអុវត្តច្បាប់ចរាចរណ៍ខាងលើនេះ ដឹកនាំដោយលោកអនុសេនីយ៍ឯក ព្រែក ប៊ុនធឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្របែក ដោយមានបទបញ្ជាពីលោកវរសេនីយ៍ ឯក យិន សាន អធិការដ្នាននគរបាលខណ្ឌចំការមន និងបានឃាត់អ្នកជិះល្មើសច្បាប់បាន មួយចំនួន។
ក្រៅពីការឃាត់យានជំនិះដែលល្មើសច្បាប់ លោកនាយប៉ុស្តិ៍សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ៕ ស រស្មី
...