ខេត្តកណ្តាល: នៅល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ លោក គឹម ម៉េង ចៅក្រមស៑ើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ក្រុមជួញដូរគ្រឿងញៀនប្រុស ស្រី ០៤នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ដែលប្រព្រិត្តនៅ ភូមិត្រពាំងជួន ឃុំឆក់ឈើនាងស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនសង្សយ័មានឈ្មោះ ទី០១ឈោះ ញ៉ុន សំណាតភេទ ប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិត មានទីលំនៅបច្ចុប្បន្ន នៅភូមិ ត្រពាំងជួនឃុំឆក់ឈើនាងស្រុកអង្គស្នួលខេត្តកណ្តាល ទី០២-ឈ្មោះសុិន ចំណាត់ ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតទីលំនៅបច្ចុប្បន្ន នៅភូមិត្រពាំងជួនឃុំ ឆក់ឈើនាងស្រុកអង្គស្នួកខេត្តកណ្តាល ទី០៣-ឈ្មោះឡឹម រ៉ាវីភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងធ្វើសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិខ្នា ឃុំឆក់ឈើនាងស្រុកអង្គស្នួលខេត្តកណ្តាលនិងធ្លាប់ជាប់ពន្ធនាគារជាង០១ឆ្នាំ និងទី០៤-ឈ្មោះប៉េង សុភស្ត័ ភេទស្រីអាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នស្នាក់នៅ ភូមិត្រពាំងជួនឃុំឆក់ឈើនាង ស្រុកអង្គស្នួលខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្រ ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់អោយដឹងថា: ក្រុមជួញដូរគ្រឿងញៀនចំនួន០៤នាក់ បានត្រូវនគរបាលស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល សហការជាមួយប៉ុស្តិរដ្ឋបាល ធ្វើការចុះបង្ក្រាបបានភ្លាមៗ ខណះក្រុមនោះកំពុងរៀបចំចែកចាយ និងប្រើប្រាស់។
ហេតុការណ៍ឃាត់ខ្លួននេះនៅថ្ងៃអាទិត្យ០៦រោចខែបុស្សឆ្នាំរកា នព្វសក័ព.ស២៥៦១ ត្រូវថ្ងៃទី០៧ខែ មករាគ.ស២០១៧ វេលាម៉ោង ១៤និង៣០នាទី ចំណុច ៖ ភូមិត្រពាំងជួនឃុំឆក់ឈើនាងស្រុកអង្គស្នួលខេត្តកណ្តាល ។
វត្ថុតាងចាប់យកមាន:ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ចំនួន០៣កញ្ចប់ (ធំ០១កញ្ចប់ មធ្យម០១កញ្ចប់ តូច ០១កញ្ចប់)២/ទូរសព្ឌ័ដៃ ០១គ្រឿង អិនចុចពិលពណ័ខៀវ។៣/ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន និងឧបករណ៏ប្រើប្រាស់មួយចំនួនទៀត។.
លោកស្នងការរងបញ្ជាក់ថា:នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អ ថាមានជនសង្សយ័កំពង់ជួញដូរថ្នាំញៀននិងប្រើប្រាស់ នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញ បានបានសហការជាមួយប៉ុស្តិិរដ្ឋបាលឆក់ឈើនាងចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្សយ័០១ នាក់ឈ្មោះសុិន ចំណាត់ ឆែកត្រួតពិនិត្យឃើញថ្នាំញៀន០១កញ្ចប់ នៅនិងជនសង្សយ័បានសារភាពថាថ្នាំញៀននេះ ទិញពីឈ្មោះញ៉ុន សំណាត ផ្ទះនៅភូមិត្រពាំងជួនឃុំឆក់ឈើនាង ស្រុកអង្គស្នួលខេត្តកណ្តាល ភ្លាមនោះកម្លាំង ជំនាញបានបន្ត តាមរកមុខសញ្ញាឈ្មោះញ៉ុន សំណាត ឃើញកំពង់នៅក្នុងបន្ទប់ របស់ ឈ្មោះប៉េង សុភស្ត័ ភេទស្រី ភូមិត្រពាំងជួន ។
ដោយមានបទបញ្ជាពីឯកឧត្ដមស្នងការនិងមានការដឹកនាំសម្រួបសម្រួលពីលោកឧត្តមសេនីយ៏ត្រី ស្នងការរងទទួលផែនប្រឆាំងបទល្មើស និងមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល.មានការចូលរូមពីលោកមេភូមិ ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិនិងនៅចំពោះ មុខ ជនសង្សយ័កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យ ឆែកឆេ រកឃើញ ថ្នាំញៀន០២កញ្ចប់ធំ០១កញ្ចប់តូច០១កញ្ចប់ ថង់សម្រាប់វិចខ្ចប់ថ្នាំញៀននិងឧបករប្រើប្រាស់ដូចខាងលើ។នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យ ឈ្មោះ ញ៉ុន សំណាត បានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀន ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ ទិញម្តងៗចំនួនបីជី តម្លៃ៥០០ដុល្លាដើម្បីយកលក់បន្ត ៕ ឆ ដា