ភ្នំពេញ៖ តារាពហុជំនាញ ខាត់ សុឃីមបានបង្ហាញអារម្មណ៍មិនសប្បាយចិត្តជាមូយនឹងការមាក់ងាយឪពុករបស់នាងពីសំណាក់បុរស់លេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកម្នាក់។ នាងស្នើឲ្យបុរសនោះសុំទោសឪពុកនាងជាការលុបលាងកំហុស។
ថ្មីៗនេះអ្នកនាង ខាត់ សុឃីម បានបង្ហោះរូបប៉ុន្មានសន្លឹករបស់នាងដែលបានថតជាមួយឪពុកនៅលើបណ្តាញសង្គមហ្វេសប៊ុក ស្រាប់តែមានបុរសម្នាក់ដែលប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ”ជោតិ ជាំក្សាន្ត” បានចូលទៅ Comment ដោយសម្តីមិនពិរោះត្រចៀកថា «តាច្បាស់ជាស្លាប់លើបង្គងហើយតា កុំខំពេកមួយយប់តែមួយបានហើយ…» ដែលនាងលើកឡើងដែរថាជាកាប្រមាថមិនអាចទទួលយកបានចំពោះនាង និង លោកឪពុកនាង ។អ្នកនាង ខាត់ សុឃីម បានបញ្ចេញប្រតិកម្មភ្លាមៗ ដោយនាងបានសរសេរសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកតបទៅបុរស ម្នាក់នោះថា «មានរឿងហួសចិត្ត១ ពូម្នាក់ FB (ជោតិ ជាំក្សាន្ត) មិនដឹងជាគាត់ទើបមកពីឋានណាទេ បានជាគាត់មិនស្គាល់ឪពុកខ្ញុំនេះ យីក្នុងលោកនេះមានមនុស្សដូចពូដែរណ៎ ? សូមពូសុំទោសលោកអ្នកមានគុណខ្ញុំផងណាពូ» ។អ្នកនាងហួសចិត្តចំពោះបុរសម្នាក់នោះ ហើយអ្នកនាងមិនដឹងថា តើអ្វីដែលលោកសរសេរជាសាធារណ: គឺដោយសារតែមិនស្គាល់មុខ ខាត់ សុឃីម ឬ ក៏បានស្គាល់ហើយ តែមានបំណងចង់មាក់ងាយ ដល់អ្នកនាងថា អ្នកនាងសុខចិត្តយកបុរសចាស់ធ្វើប្ដី ដូចអ្វីដែលលោកបង្ហោះនោះទេ។
នាងក៏នៅតែតម្រូវឱ្យបុរសរូបនោះចេញមុខមកសុំទោសដល់ឪពុករបស់នាងឱ្យខាងតែបាន ព្រោះអ្នកនាងបានចាត់ថានោះគឺជាការប្រមាថដ៏ធ្ងន់ធ្ងរចំពោះឪពុក នាងមិនអាចទទួលយកបាន។ អ្នកនាងបានអះអាងថា បើមិនស្គាល់មុខឪពុករបស់នាង ក៏មិនគួរនឹងមាក់ងាយដោយពាក្យសម្ដីទាំងនោះដែរ ដោយសារតែអ្នកនាង គឺជាតារាដែលបានបើកចំហររឿងរ៉ាវស្នេហា ដែលមិនគួរច្រលំទៅកើត។ អ្នកនាងថា បើរូបថតនោះ ឪពុករបស់អ្នកនាងថតជាមួយនារីណាផ្សេង ខុសពីរូបអ្នកនាង វាមិនមែនជារឿងចម្លែកទេ ដែលអាចច្រលំ៕
ដោយ វឌ្ឍនា