ខេត្តត្បូងឃ្មុំ៖ រាល់យប់មន្ត្រីពេទ្យសត្វបានធ្វើសកម្មភាពដាក់កុងត្រូលជជុះ និងដេញឡានដឹកមាន់ប្រសេកប្រសាចអោយតែមិនបានបង់ប្រាក់ឬផ្តល់ដំណឹងជាមុន។
ករណីនេះគ្រាន់តែលើកឡើងចំពោះឡានដឹកមាន់មកពីប្រទេសវៀតណាម តាមច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយក្នុង១យប់ៗមានការដឹកជញ្ជូនមាន់រាប់ពាន់ទ្រុង ភាគច្រើនគ្មានលិខិតអនុញ្ញាតិពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ បើមានលិខិតអនុញ្ញាតិពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទវិញ គឺច្បាប់មាន១ឡាន ដឹកជិត១០ឡានឯណោះ។ នេះជាវប្បធម៍រវាងជំនាញនិងឈ្មួញមានចេតនាទុច្ចរិត ទើបស្គាល់សារជាតិគ្នាទៅវិញទៅមក។
កុងត្រូលជជុះពេទ្យសត្វខេត្តត្បូងឃ្មុំ បានដាក់យ៉ាង ខួបប្រាំង-វស្សា ដុះស្លែយូរមកហើយនៅចំណុចភូមិសាស្ត្រ ស្រុកតំបែរ ក្រោមការបញ្ជាដោយផ្ទាល់ពីប្រធានការិយាល័យ បសុព្យាបាលខេត្តតែម្តង។
ឈ្មួញបង្ហើបថា៖ អំណាចកុងត្រូលជជុះនេះ ធ្វើអោយជំនាញពេទ្យសត្វនៃលោកប្រធានការិយាល័យ ជម្រិតទារលុយពីអ្នកដឹកមាន់តាមអំពើចិត្ត តំលៃទារលើបបូរមាត់ តែទាបបំផុតក្នុង១ឡានចាប់ពី៣០មុឺនរៀលទៅ ៥០មុឺនរៀល ដោយមិនគិតថា មានច្បាប់ឬអត់ច្បាប់ ព្រោះវប្បធម៍ការដឹកមាន់ មានច្បាប់ក៏ឈ្មួញដឹកលើស និងមិនពិនិត្យសុខភាពសត្វដូចតែឡានដឹកមាន់អត់ច្បាប់ដដែល។
ជាក់ស្តែងកាលពីយប់ ថ្ងៃអាទិត្យ ៦រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ កុងត្រូលជជុះពេទ្យសត្វ នៅចំណុចភូមិសាស្ត្រ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពទារលុយជាក់ស្តែងពីឡានដឹកមាន់មានច្បាប់ ១ឡានតំលៃ៥០មុឺនរៀល ហើយឡានដឹកមាន់អត់ច្បាប់ក៏៥០មុឺនរៀល។ គេបង្ហើបបន្តថា៖ អោយតែដឹកមានមកពីវៀតណាមតាមច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺអត់ច្បាប់ទាំងស្រុង ហើយជំនាញយកលុយពីឈ្មួញ ស្រួលបំផុត ជាមួយនិងទម្លាប់គម្រាមចាប់។
ដូច្នេះសកម្មភាពខ្វះការទទួលខុសត្រូវពីមេពេទ្យសត្វខេត្តត្បូងឃ្មុំ ដោយអំពើពុករលួយនេះ មិនត្រឹមរដ្ឋបាត់បង់ចំណូល ប្រជាជនក្នុងស្រុកចិញ្ចឹមមាន់ចាញ់ទីផ្សារខុសច្បាប់ហូរចូលប៉ុណ្ណោះទេ គឺគេអាចនិយាយបានថាមេពេទ្យខេត្តនេះ មានចេតនាសម្លាប់ទីផ្សារប្រជាជនក្នុងស្រុក ធ្វើអោយពួកគាត់បង្ខំចិត្តបោះបង់ការចិញ្ចឹមសត្វដើម្បីដោះស្រាយជីវភាពគ្រួសារ តទៅទៀត និងមានមានចេតនាទុច្ចរិត ខណះមិនបានពិនិត្យសុខភាពសត្វ ងាយនឹងប៉ះពាល់សុខភាពប្រជាជន ប្រសិនសត្វមានជម្ងឺ។
ឈ្មួញបានអោយតម្រុយពិរិទ្ធភាពនៃមន្ត្រីជំនាញពេទ្យពុករលួយយ៉ាងច្បាស់ថា៖ មេពេទ្យសត្វអោយមន្ត្រីខ្លួនកាន់លេខទូរស័ព្ទ ០៧០ ៣៧៥ ៧៨៧ ជាអ្នកដឹកនាំដាក់កុងត្រូលជជុះ ហើយលេខនេះមានឥទ្ធិពលខ្លាំង ទី១-គម្រាមទារលុយឈ្មួញដឹកមាន់ ទី២-មានច្បាប់ឬអត់ច្បាប់មិនមើលទេ សំខាន់១ឡានបើមិនបានបង់៥០មុឺនរៀលគឺបញ្ជាអោយចាប់ ទី៣-បើឈ្មួញណាហ៊ានតវ៉ា រឿងខ្លួនច្បាប់ គេនឹងបញ្ជាភ្លាមៗ អោយខលទៅលេខទូរស័ព្ទ ០១២ ៣៣៨២០០ ដោយបញ្ជាក់ថា៖ លេខទូរស័ព្ទមេធំហ្នឹងឈ្មោះ«វិន»អោយដាក់កុងត្រូល…..បើអ្នកឯងខ្លាំងខលទៅ…គាត់អោយទៅឬមិនអោយទៅ បើមិនបង់លុយ..?
ដោយ៖ ខ្សឹបដាក់ត្រចៀក