គំនរឈើក្រុមឈួញលាក់ទុកត្រូវបានកំលាំងសមត្ថកិ្ចបង្ក្រាបបាន

ចែករំលែក៖

ខេត្ត​រតនៈគីរី ៖ ឈើហុបឡាំងបួនជ្រុងប្រភេទសុក្រំ រាប់រយកំណាត់ ដែលក្រុមឈ្មួញប្រមូលជាគំនរលាក់ទុកនៅក្នុងតំបន់ដែនជំរកសត្វព្រៃលំផាត់ត្រូវបានកំលាំងរបស់ការិយាល័យនគរបាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តចុះបង្ក្រាប។

ការចុះប្រតិបត្តិការបង្ក្រាបនោះធ្វើឡើងនារសៀល ថ្ងៃ អាទិត្យ៦រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៧ខែមករាឆ្នាំ២០១៨ក្រោមការចអុលបង្ហាញពីលោក ឧត្តសេនីយ៍ទោ ងួន គឿន ស្នងការនគរពបាលខេត្ត។
​ដឹកនាំដោយលោកវរៈសេនីយ៍ឯក នូវ ដារ៉ា នាយការិយាល័យនគបាលប្រឆំាងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្ត រួមសហការនិងកំលាំងប្រតិបត្តិការសឹករងខេត្តរតនគីរី ។ កំលាំងមូលដ្ឋានស្រុកលំផាត់និងកំលាំងជំនាញបរិស្ថាន​ដែនជម្រកសត្វព្រៃ​លំផាត់ ។

តាមប្រភពពីសមត្ថកិច្ចចុះបង្ក្រាប់ផ្ទាល់នោះបានឱដឹងថាឈើហុបឡាំងបួនជ្រុងប្រភេទសុក្រំដែលបានរកឃើញនោះមានចំនួន​១១៣កំណាត់ដែល​មាន​មុខកាត់​៤០គុណ​៤០​បណ្តោយ​៤​ម៉ែត្រ។

ប្រភពបានបន្តថាឈើដែលក្រុមឈ្មួញដឹកមកលាក់ទុកនោះនៅចំណុចគីឡូម៉ែត្រ​លេខ​២៥៥ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ជ័យ​ឧត្តម ស្រុក​លំផាត់ ខេត្ត​រតនគីរី ។

​លោក វរៈសេនីយ៍ឯក នូវដារ៉ាប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីឱ្យក្រុមអ្នកព័ត៌មានដឹងថាឈើដែលឈ្មួញលាក់ទុកចំណុចខាងលើគឺជាប្រភេទឈើសុក្រុំមានចំនួន១១៣ កំណាត់ដែលមានមុខកាត់ធំៗគឺ៤តឹកគុណ៤តឹកបណ្តោយ៤ម៉ែត្រសង្ស័យក្រុមឈ្មួញលាក់ទុកសម្រាប់លក់ធ្វើអាជីវកម្មនៅពេលណាមានឧិកាសល្អ។

លោកបន្ថែមថា ឈើទាំងអស់នោះបានធ្វើកំណត់ហេតុដកហូតរួចប្រគល់ទៅឱ្យប៉ុសិ៍្ដបរិស្ថានលំផាតធ្វើការវាសវែងដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។

លោកអ៊ូសុធាប្រធានប៉ុស្តិ៍បរិស្ថានលំផាតនៅរសៀលថ្ងៃទី៨ខែមករាឆ្នាំ២០១៨បានប្រាប់ក្រុមអ្នកព័ត៌ទូរស័ព្ទថាឈើដែលប៉ូលិសប្រគលឱ្យនោះនៅមិនទាន់បានវាស់វែងដឹងចំំនួននៅឡើយទេព្រោះកំពុងដឹកជញ្ជូនយកមកទុកនៅប៉ុស្តិ៍ដើម្បីវាស់វែងឱ្យដឹងចំនួនរួចកសាងឯកសារជូនទៅមន្ទីរបរិស្ថានខេត្ដដើម្បីមានវិធានការបន្ដ។

លោកផុនខេមរិន្ទប្រធានមន្ទីរបរិស្ថានខេត្ដរតនគិរីនៅព្រឹកថ្ងៃទី៩ខែមករាឆ្នាំ២០១៨នេះមិនអាចសុំកាបំភ្លឺអំពីចំណាត់ កាទៅលើក្រុមឈ្មួញដែលលួចកាប់ឈើក្នុងដែនជម្រកសត្វលំផាត់ដែនគ្រប់គ្រងរបស់លោកនោះបានទព្រោះទូរស័ព្ទ រោរ្ត៍ជាច្រើនដងពុំមានអ្នកលើក។

តាមប្រភពពីកន្លែងបង្ក្រាប​ឈើ​នោះលួច​បង្ហើប​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថាៈ​ឈើ​នេះ​ជា​របស់ លោក​ស្រៀន ម៉េង មានឋានៈផ្កាយមួយយោធា​ដែល​ជា​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញនៅខេត្តមណ្ឌល​គី​រី ហើយ​ប្រភព​ឈើ​គឺ​ដឹក​ចេញ​មកពី​តំបន់​ដែន​ជម្រកសត្វព្រៃលំផាត់ខេត្ត​រតនគីរី់ មាន​ព្រំប្រទល់​ជាប់​ស្រុក​កោះ​ញ៉ែ​ក​ខេត្ត​មណ្ឌលគីរី។

ដោយក្នុងមួយ​យប់ៗ​មាន​រថយន្ត​ខ្នាត​យី​ឌុ​ប និង​រថយន្ត​ខ្នាត​V1​ដឹកឈើ​មិនតិចជាង5៥គ្រឿងនោះ​ទេ ។​

ឯបញ្ហាបទល្មើសការដឹកជញ្ជូន​ឈើ​នៅ​តំបន់​ខេត្ត​រតនគីរី​និងខេត្ត​មណ្ឌល​គី​រី​នៃ​ភូមិភាគ​ឥសាន​ទាំង​ឈើ​មាន​ច្បាប់​និង​ឈើ​គ្មាន​ច្បាប់​មួយ​រយៈ​នេះ​ហាក់មានការកំរើកឡើងវិញនៅតាមខ្សែរបន្ទាត់ព្រុំដែនកម្ពុជាវៀតណាមជាពិសេសតំបន់អូរតាង អូរថ្មស្ថិតក្នុងឃុំសេដាស្រុកលំផាត់ខេត្តរតនគិរីនិងមួយចំនួនមានការលួចលាក់ដឹកឈើចេញមកខេត្តមណ្ឌលគីរីឆ្លងចូលមកតំបន់ខាងលើនោះ៕ ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print