ឪពុកឌុបកូនស្រីអាយុ៣ឆ្នាំ ជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយគោយន្តកន្ត្រៃស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ពិតជាធ្វើឲ្យសង្វេកណាស់ ឪពុកជិះម៉ូតូឌុបកូនស្រីបានស្លាប់ទាំង២នាក់ យ៉ាងរន្ធត់ ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយគោយន្តកន្ត្រៃ ក្នុងទិសដៅបញ្ច្រាសទិសគ្នា នាវេលាម៉ោង៩ព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៩ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ គុយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ ជិះម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០០៩ ឡើងតែម២០១៧ រួមដំណើរដោយ ឌុបកូនស្រីឈ្មោះ កែវ នីសា អាយុ៣ឆ្នាំ បានស្លាប់ទាំង២នាក់ភ្លាមៗនៅនឹងកន្លែងកើត ហេតុ ។ ជនរងគ្រោះរស់នៅភូមិសាឯមឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ ។

ចំណែកអ្នកបើកគោយន្តកន្ត្រៃឈ្មោះ សុខ អិត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ របួសពងម្ខាងស្រាល រស់នៅភូមិកាឡោត ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យនិងវាស់វែងតាមជំនាញ ដោយបានយកមធ្យោបាយធ្វើដំណើរទាំង២​គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឆែប ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print