អាមេរិកសម្រេចបណ្តេញជនជាតិ El Salvador ២សែននាក់

រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចផ្អាកផ្ទល់សិទ្ធិ និងការងារដល់ជនអន្តោប្រវេសន៍ El Salvador ប្រមាណ២សែននាក់។ នេះជាសកម្មភាពមួយដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ចូលមកពីតំបន់អាមេរិកកណ្តាល។

កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨កន្លងទៅ ក្រសួងសន្តិសុខជាតិអាមេរិក DHS បានចេញសេចក្តីប្រកាស ផ្អាកផ្តល់សិទ្ធិរស់នៅ និងទទួលបានផលប្រយោជន៍បណ្តោះអាសន្នTPS សម្រាប់ជនជាតិ El Salvador។

រដ្ឋាភិបាលអាមេរិកបានអនុវត្តច្បាប់ TPS ទៅលើក្រុមជនភៀសខ្លួន អ៊ែលសាលវ៉ាឌើរ តាំងពីឆ្នាំ២០១១ ក្រោយពេលមានការរញ្ជួយដីពីលើកនៅក្នុងប្រទេសនេះដោយបានសម្លាប់មនុស្សរហូតដល់ទៅ៨.០០០នាក់។

ប្រទេស អ៊ែលសាលវាឌើរ ស្ថិតនៅក្នុងភាពចលាចលមិនមានសាលារៀនគ្រប់គ្រាន់ ហើយមានសន្តិសុខទន់ខ្យោយ ក៏ដូចជាប្រព័ន្ធសុខាភិបាលមិនទំនើប ពិបាកក្នុងការមើលថែពលរដ្ឋ។ ទាំងនោះហើយជាផលលំបាកនៅក្នុងការទទួលជនភៀសខ្លួន២សែននាក់ពីអាមេរិក។

ប្រទេសអ៊ែលសាលវាឌើរ មានពលរដ្ឋ៦លាននាក់ គឺជាប្រទេសដែលមានភាពគ្រោះថ្នាក់បំផុតនៅលើពិភពលោក។ ជាមធ្យមក្នុង១ថ្ងៃ មានករណីសម្លាប់មនុស្សរហូតដល់ ១៤,៤នាក់។ ភាពអសន្តិសុខនេះ បានធ្វើឲ្យប្រទេសនេះត្រូវធ្លាក់ចុះនូវគ្រប់វិស័យ ពិសេសគឺការអប់រំ៕ ម៉ែវ សាធី

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print