លួចម៉ូតូពីសង្កាត់គោកឃ្លាងយកទៅលាក់ទុក្ខនៅសង្កាត់ឃ្មួញបានកន្លះម៉ោងនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកឃ្លាងសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញរួមនិងកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌបានធ្វើការឃាត់ខ្លួនបន្ទាប់ពីរូបគេលួចម៉ូតូ១គ្រឿងពីសង្កាត់គោកឃ្លាងហើយយកទៅលាក់ទុកនៅសង្កាត់ឃ្មួញដោយសមត្ថកិច្ចប្រើរយះពេលតែកន្លះម៉ោងប៉ុណ្នោះ។

ករណីនេះកើតឡើងកាលពីថ្ងៃច័ន្ទ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៣និង ២០នាទី នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវសម្តេចជាស៊ីម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ថាជនសង្ស័យឈ្មោះ វិន គឹមហេង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀនក្នុងទឹកនោម)។ ចំណែកជនរងគ្រោះ ឈ្មោះ ស៊ីថា វុឌ្ឍិកា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៦ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម៉ូតូជនរងគ្រោះ ម៉ាកស៊ុយសុីគីនិចពណ៌សសេរីឆ្នាំ២០១៤ គ្មានស្លាក លេខ (ប្រគល់ឲ្យជនរងគ្រោះវិញ) ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើត ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនមកលេងផ្ទះមិត្តភក្ត្រ័ នៅចំណុចកើតហេតុ ពេលជនរងគ្រោះមកដល់បានទុកម៉ូតូរបស់ខ្លួន នៅខាងមុខផ្ទះដោយបានចាក់សោរកម៉ូតូ រួចជនរងគ្រោះបានចូលទៅក្នុងផ្ទះ បានមួយសន្ទុះ ពេលជនរងគ្រោះចេញពីក្នុងផ្ទះមកវិញស្រាប់តែបាត់ម៉ូតូមិនឃើញ រួចជនរងគ្រោះបានទូរសព្ទ័ប្រាប់ឱពុករបស់ខ្លួន នឹងបានបើក GPS មើលតាមទូរសព្ទ័ដៃ ដឹងថាម៉ូតូដែលខ្លួនបាត់ត្រូវបានជនសង្ស័យ លួចយកទៅលាក់ទុកនៅភូមិសែនសុខ៧ សង្កាត់ឃ្មួញ ហើយជនរងគ្រោះបានផ្តល់ព័ត៌មានដល់មត្ថកិច្ចប៉ុស្តិ៍ឃ្មួញធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើកយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ក្នុងនោះគេឃើញវត្តមានលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌក៍បានចុះទៅកន្លែងកើតហេតុផងដែ។ហើយសមត្ថកិច្ចបាន(ប្រគល់ម៉ូតូឲ្យជនរងគ្រោះវិញ) ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print