ប្តីហេងស៊យរត់ចោលបាត់ គ្មានលុយទៅពេទ្យ នាងសុខចិត្តសម្ងំសម្រាលកូនម្នាក់ឯងក្នុងបន្ទប់ជួល

ចែករំលែក៖

​ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានសម្រាលកូននៅក្នុងបន្ទប់ជួលតែម្នាក់ឯង ខណៈប្តីហេងស៊យបានរត់ចោលបាត់ ហើយត្រូវបានក្រុមគ្រូពេទ្យបង្អែកពោធិ៍ចិនតុងជួយង្គ្រោះទាន់ពេលវេលា ។

ហេតុការណ៍នេះបង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ នៅ​ភូមិ​ប៉ប្រក់​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​រូប​នេះ​ ឈ្មោះ ផា​ន់សា​រ៉​ន អាយុ​៣២​ឆ្នាំ ប្តី​ឈ្មោះ ប៉ា រ៉ា អាយុ​៣៣​ឆ្នាំ តែ​បាន​រត់​ចោល​​ ដោយ​ទុក​ឱ្យ​ស្ត្រី​រូប​នេះ​រកស៊ី​ចិញ្ចឹម​កូន​ទាំង​លំបាក ខណៈ​ដែល​ខ្លួន​មាន​ផ្ទៃពោះ​រហូត​គ្មាន​លទ្ធភាព​មក​កាន់​មន្ទីរពេទ្យ ​ដើម្បី​សម្រាលកូន ។ នាង​មានកូន​៥​នាក់ បើ​គិត​ពី​កូន​ទើបនឹង​កើត​នេះ​ គឺ​៦​នាក់​ទៅ​​ហើយ ។ គាត់​មាន​របរ​ដក​ព្រលិត​ចឹ​ញ្ចឹ​ម​ជីវិត​ និង​គ្មាន​បងប្អូន​ណា​ម្នាក់​ទេ ។

លោក សោម ប៊ុ​ណ្ណា អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ពោធិ​ចិន​តុង​បានឲ្យដឹង​ថា ក្រោយ​ពេល​ត្រូវ​បាន​ជួយ​សង្គ្រោះ​​ក្នុង​មន្ទីរពេទ្យ​រួច​មក ​ទាំង​កូន ​ទាំង​ម្តាយ​មាន​សុខភាព​ល្អ និង​សុខ​សប្បាយ ហើយ​ក៏​ត្រូវ​បាន​ផ្ដល់​សេវា​មន្ទីរពេទ្យ​ដោយ​អនុគ្រោះ​មិន​បង់ថ្លៃ​ទេ ។

បច្ចុប្បន្នស្ត្រីខាងលើកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print