កុំខ្លាំងលោកស័ក្តិ៤ ជាប់ខ្នោះចឹង..ទើបសមមុខ ប្រជាជនសាទរគ្រាំទ្រ លោកជួន សុវណ្ណ ចាប់ខ្លួនជនបង្កហឹង្សាធាក់នគរបាលចរាចរណ៍ បានភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ ភាសាដ៏សាម៉ាញគេនិយមនិយាយថា”កុំខ្លាំងអានួន…ជាប់ខ្នោះអានាង ” ការពិតរឿងនគរបាលស័ក្តិ៤ ប្រើហឹង្សាលើមន្ត្រីនគរបាលចរាចរណ៍ប្រព្រឹត្តិរួច មួយពព្រិចភ្នែកគេចមិនរួចជាប់ខ្នោះនគរបាលចាប់ខ្លួនបានភ្លាមៗបញ្ចូនទៅស្នងការនគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃអង្គា ៨រោច ខែបុស្ស ឆ្នាំរកា ពស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា លោកស័ក្តិ៤ដែលជាជនដៃដល់ជាមន្ដ្រីនគរបាល ឈ្មោះ សៅ បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ ដែលបម្រើការងារនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងបញ្ចូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកស្អែកនេះ ។ លោកបន្តថា មិនត្រឹមតែលោកជាស្នងការចាត់ការក្នុងរឿងនេះទេ សូម្បីតែនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិលោក នេត សាវឿន ក៏ចេញបញ្ជាយ៉ាងម៊ឺងម៉ាត់ចាត់ការតាមនីតិវិធីច្បាប់ ដោយគ្មានកត្តាយោគយល់ ឬវប្បធម៍អន្តរគមន៍ ។
សមមុខនាយនគរបាលទំនើង ចរិកមិនថ្លៃ ចុងក្រោយគាត់សាងបាបទទួលនូវអកុសល បើគាត់សាងល្អទទួលបាននូវកុសល តែដល់ពេលគាត់សាងខ្យល់គឺទទួលបាននូវព្យុះសង្ឃរា ជាប់ខ្នោះដូចបំណងមែន ហើយប្រជាជនគាំទ្រពេញទំហឹងចំពោះចំណាត់នគរបាលរាជធានីចាប់ខ្លួនលោកស័ក្តិ៤បានទាន់ៗចិត្ត។

ដោយឡែក ជនរងគ្រោះដែលរងការធាក់មួយជើងចំកណ្ដាលដើមទ្រូងនោះ ឈ្មោះ អឿន ចំណាន ជាមន្ដ្រីជាប់កិច្ចសន្យា៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print