បើករថយន្តស៊េរីទំនើបពាក់ស្លាកលេខ ខេមរភូមិន្ទ ទាំងស្រវឹងទៅបុករបាំងថ្មក្បាលស្ពានអាកាសស្ទឹងមានជ័យ កល់ជាប់ទៅមុខលេងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡង់គ្រីស័រស៊េរីទំនើបមួយគ្រឿងទាំងស្ថានភាពស្រវឹងស្រាឡើងជោក ធ្វើដំណើក្នុងល្បឿនយ៉ាងលឿន និងខ្វះការប្រុងប្រយត្ន័ ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវក្បាលស្ពានអាកាសស្ទឹងមានជយ័ពេញទំហឹងបណ្តាលរថយន្តបង្ក​​កល់លើទ្រូងផ្លូវខ្ចេចមួយកំណាត់មុខទៅលេងរួច សំណាងល្អមិនមានអ្នករងរបួស។

​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់​ ថ្ងៃអង្គារ ៨រោច ខែបុស្ស នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុច គល់ស្ពានស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុនី្នរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តឡង់គ្រីស័រស៊េរីទំនើបមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ខេមរៈភូមិន្ទ02-2-8105 ដែលបើកបរដោយបុរសមានស្ថានភាពស្រវឹងស្រាឡើងជោកជាំ​ ធ្វើដំណើតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ទំនងទប់ស្មារតីមិននឹងនរ ទើបរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវក្បាលស្ពានស្ទឹងមានជ័យយ៉ាងពេញទំហឹង បណ្តាលរថយន្តឡើងជិះលើក្បាលស្ពានកល់ទៅមុខលេងរួច ហើយរថយន្តបង្កបានខ្ទេចមួយកំណាត់មុខ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ជួយសម្រួលចរាចរណ៍ និងបានទំនាកទំនងទៅសមត្ថកិច្ចជំនាញមកវាស់វែង យកថយន្តបង្កទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print