ផ្អើលអាជីវករពេញផ្សារដើមគរ ក្រោយពីឃើញប្ដីដឹកស្រីក្មេង ហើយស្រែកថាចោរៗៗ រួចសមត្ថកិច្ចវៃខ្នោះយកមកប៉ុស្ដិ៍ទាំងគូរ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ បានដឹកស្រីស្នេហ៍ដែលមានសាច់សរខ្ចីបំរុងយកទៅខន់ដូរ (យកដេក)តែធ្វើឲ្យប្រពន្ធតាមទាន់ និងខឹងស្រែកថាចោរៗ បណ្ដាលឲ្យដឹងលឺដល់កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទំនប់ទឹកកំពុងជិះល្បាតឃើញ ក៏ជិះដេញតាមចាប់ស្មានតែចោរឆក់ រហូតទៅដល់ផ្សារដើមគរ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជីវករផ្សារដើមគរ ជួយស្ទាក់ចាប់បាន និងត្រូវសមត្ថកិច្ចវៃខ្នោះជាប់គ្នាទាំងគូរ នៅចំណុចផ្សារដើមគរ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន នៅវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ។

យោងតាមសម្ដីគូរស្នេហ៍លួចលាក់មួយគូរខាងលើនេះ បានប្រាប់ឲ្យដឹងថា ពួកគាត់បានទាក់ទងស្គាល់គ្នា២ទៅ៣ខែហើយ ហើយខាងស្រីបានប្រាប់ថា សង្សាររបស់គាត់បានលេងលះជាមួយប្រពន្ធរួចហើយ ទើបរូបនាងហ៊ានមកទាក់ទង ។ចំណែកឯខាងប្រុសបានប្រាប់ថា រូបគាត់ក៏បានលែងលះប្រពន្ធដែលមិនបានរៀបការនេះជាង២ទៅ៣ខែមកហើយដែរ តែខាងប្រពន្ធមិនព្រម រហូតដល់ថ្ងៃកើតហេតុនេះ ត្រូវបានប្រពន្ធតាមដានប្ដី កំពុងតែដឹកស្រីក្មេងខាងលើនៅចំណុចក្បែរស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ធ្វើឲ្យប្រពន្ធខឹង ហើយក៏ស្រែកថា ចោរៗៗពេញដងផ្លូវរហូត ទើបភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានកំពុងជិះល្បាត បានតាមដេញចាប់ដល់ចំណុចផ្សារដើមគរ ខណៈមានប្រជាពលរដ្ឋ ដែលជាអាជីវករជាច្រើននាក់ បានជួយស្ទាក់ចាប់ឲ្យសមត្ថកិច្ច ។

ហើយក៏សំណាងល្អដែរ ដែលអាជីវករផ្សារដើមគរ មិនបានវៃតប់ទៅលើគូរស្នេហ៍ខាងលើឲ្យរបួស ភ្លាមៗនោះប្រពន្ធរបស់បុរសដឹកស្រីស្នេហ៍ខាងលើ បានជិះម៉ូតូគេចខ្លួនបាត់ ។

ក្រោយមក សមត្ថកិច្ចបានដាក់ខ្នោះគូរស្នេហ៍មួយគូរខាងលើ យកមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក ដើម្បីសួរនាំ រកហេតុផល និងចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print