លោក លឹម គានហោ រៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម

ចែករំលែក៖

ភ្នំពេញ ៖ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មការអន្តរក្រសួង រៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី ៣ បានដឹកនាំកិច្ចប្រជុំលើកទី ១ របស់គណៈកម្មការរៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី ៣  ។

កិច្ចប្រជុំប្រព្រឹត្តិឡើងក្រោមវត្តមាន លោក លោកស្រី  ជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ១០០នាក់ ។ កិច្ចប្រជុំនេះក្នុងគោលបំណង គឺដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងត្រៀមរៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី ៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែមេសាខាងមុខ នៅទីក្រុងសៀមរាប ឱ្យបានល្អប្រសើរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print