នគរបាលស្រុកត្បូងឃ្មុំបន្តឃាត់មុខសញ្ញារក្សាទុក និងចែកចាយថ្នាំញៀនបាន៤នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ក្នុងយុទ្ធនាការចុះល្បាតតាមមូលដ្ឋានដើម្បីថែរក្សា ក៏ដូចជាការការពារ សន្តិសុខសណ្តាប់ធ្នាប់ ក្រោមកិច្ចសហការរវាងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលដា បានល្បាតនៅចំណុចភូមិបេង ឃុំដា ស្រុកមេមត់ប្រទះឃើញជនសង្ស័យម្នាក់រត់ចេញពីផ្ទះលេងបុកប៊ីយ៉ែ ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ច​ដេញតាមមុខសញ្ញាខាងលើបានធ្វើការឃាត់ខ្លួនឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាជាថ្នាំញៀនចំនួន៧កញ្ចប់ និងបន្តស្រាវជ្រាវឃាត់ខ្លួន៣នាក់បន្ថែមទៀត ។

យុទ្ធនាការចុះល្បាតតាមមូលដ្ឋានធ្វើឡើងកាលពីព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១០ ខែមករាគ.ស២០១៨ វេលាម៉ោង១០និង១០នាទី ។

ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដាក់ការសង្ស័យ ស្នើសុំយោបល់ពី ថ្នាក់លើរហូតបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៏ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត ត្បូងឃ្មុំ និងលោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្តត្បូងឃ្មុំ សមត្ថកិច្ចបានបង្កើតគណៈកម្មការ បន្តត្រួតពិនិត្យផ្ទះមុខសញ្ញាសង្ស័យរកឃើញម្សៅក្រាមសថ្លា១កញ្ចប់ និងឧបករណ៍ជក់មួយចំនួនទៀត និងបន្តឃាត់ខ្លួនឈ្មោះ ម៉ុន គឹមលាងភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិបេង ឃុំដារ ស្រុកមេមត់ ដកហូតថ្នាំញៀនសរុប៨កញ្ចប់ ។

តាមការសាកសួរ ឈ្មោះ ម៉ុនគឹមលាង បានសារភាព ខ្លួនបានរៃលុយគ្នាបាន ចំនួន៨០.០០០រៀល ជាជមួយឈ្មោះ អឹម ឌីណា ហៅយក្សទៅទិញថ្នាំញៀនពីឈ្មោះ ប៉ាង ម៉េង ហួរ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិផ្សារដា ឃុំដា ស្រុកមេមត់ យកមកជក់ជាមួយគ្នា។

ផ្អែកតាមចំលើយខាងលើសមត្ថកិច្ចបានបន្តទៅចាប់ខ្លួន ឈ្មោះ អឹម ឌីណា និងឈ្មោះ ប៉ាង ម៉េងហួរ បន្ថែមទៀត យកមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនិតិវិធី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print