ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ លោក ងួន វុទ្ធី ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ថៅកែហាងម៉ាស្សា(កោសជប់) និងកូនចៅពីនាក់, ពាក់ពន្ធ័រឿងកាប់ភ្ញៀវអោយរបួសជិត៥០ថ្នេរ ពីបទ” ហិង្សាដោយចេតនា និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ (ទៅវិញទៅមក) ប្រព្រិត្តនៅ ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ តាមបញ្ញាត្តិមាត្រា ២១៧ , ២១៨ ចំណុច០២ នៃក្រមព្រហ្មទណ្ឌ ។
ជនសង្សយ័ទាំងបីនាក់ ទី០១ឈ្មោះ រស់ ចំរ៉ុង ហៅញ៉ាញ់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជុសជួលម៉ូតូ ស្នាក់នៅភូមិស្វាយជ្រំុ ឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទី០២ឈ្មោះម៉ាច និត ភេទប្រុស អាយុ
២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ នៅភូមិថ្មី ឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី០៣ឈ្មោះតាត ចាន់ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រប់គ្រងផ្ទះម៉ាស្សា កោសជប់ យីហោ ៣៣៣នៅភូមិ ព្រៃ
សំរោង ឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ នួន សុជា ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិស្វាយជ្រុំ ឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(រងរបួសដេរ៤០ថ្នេរ)។
សូមជម្រាបថា: លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបានអោយដឹងថា: ថ្ងៃទី០៨ ខែមករាឆ្នាំ២០១៨ វេលាម៉ោង០១និង១៥នាទីរំលងអាធ្រាតជនរងគ្រោះបានឈ្លោះគ្នាជា១ស្រីម៉ាស្សាម្នាក់ ឈ្មោះតុង ចំរើនហៅយូរីភេទស្រីអាយុ២៨ឆ្នាំហើយជនរងគ្រោះបានទះលើឈ្មោះតុងចំរើន មួយកំភ្លៀងហើយដើរមកខាងក្រៅទើបឈ្មោះតាត ចាន់ធឿនជាអ្នកគ្រប់គ្រងដើរមកសួរថាអាអូនមានរឿងអីបានជាវាយមនុស្សស្រីហើយកៀកករអោយ
ចូល ខាងក្នុងជជែកគ្នា.ពេលនោះជនរងគ្រោះមិនព្រមចូលដោយច្រានខ្លួនយ៉ាងខ្លាំងទើបខ្លួនខឹងវាយជនរងគ្រោះមួយដៃ។ពេលនោះជនរងគ្រោះទៅបាត់ប្រហែលមួយម៉ោងក្រោយមកជនរងគ្រោះត្រឡប់មកវិញ។
តាមចម្លើយរបស់ឈ្មោះតាត ចាន់ធឿនបានឆ្លើយថាពេលជនរងគ្រោះត្រឡប់មកវិញបានយកដែកថ្នាំងអំពៅមកវាយលើខ្លួនជាច្រើនដែកបណ្តាលអោយធ្លាក់ចូលប្រឡាយហើយត្រូវចំខ្នងនិងដៃខាងធ្វេង។ តាមការបំភ្លឺរបស់ជនរងគ្រោះបានឆ្លើយថាខ្លួនត្រឡប់មកវិញហើយយក ដែកថ្នាំអំពៅមកតាមហើយបានវាយទៅលើឈ្មោះតាត ចាន់ធឿនមែន.តែវាយមិនត្រូវទេតែឈ្មោះតាតចាន់ធឿននេះភ័យ ថយក្រោយ ធ្លាក់ប្រឡាយទឹក។ តាមចម្លើយសារភាពរបស់ឈ្មោះរស់ចំរ៉ុងហៅញ៉ាញ់បានសារភាពថាខ្លួនបានយកដាវមកកាប់លើជនរងគ្រោះ១ដាវហើយបោះដាវនោះចោល។ តាមចម្លើយសារភាពរបស់ម៉ាច និតភេទប្រុសអាយុ២៣ឆ្នាំបានសារភាពថាខ្លួនបានកាន់ដែកទីបជ្រុងមែនតែមិនបានវាយទេ ៕ ឆ ដា