ឱជីវិតអ្នកឡើងត្នោត ងាយនឹងរងគ្រោះថ្នាក់ណាស់!! ឡើងយកទឹកត្នោតជូរលក់ចិញ្ចឹមជីវិត របូតដៃធ្លាក់ស្លាប់ពេលបញ្ចូនមកដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីជនរងគ្រោះបានឡើងត្នោត ដល់ចុងរបូតធ្លាក់មកដី សន្លប់ស្តូកស្តឹង នៅក្រោមដើមត្នោត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦​ល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមាន ឈ្មោះ បេត សារឿន ភេទប្រុស អាយុ៣៦ឆ្នាំ មានប្រពន្ធនិងកូន២នាក់ រស់នៅក្នុងភូមិឃុំ កើតហេតុ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា គ្រួសារជនរងគ្រោះ គឺជាគ្រួសារដែលមានជីវភាពក្រីក្រ បុរសរងគ្រោះជាបង្គោលគ្រួសារក្នុងការរកដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយឡើង ដើម្បីកៀបយកទឹកត្នោតជូ យកមកលក់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។ តែអកុសល នៅថ្ងៃកើតហេតុ ជនរងគ្រោះបានទៅឡើងត្នោតដូចសព្វរាល់ដង ថ្ងៃនេះនៅពេលឡើងដល់ ក ត្នោត មិនដឹងជាយ៉ាម៉េច ក៍របូតដៃមក បណ្តាលអោយធ្លាក់មកដី បណ្តាលអោយសន្លប់ស្តូកស្តឹង តែម្តង ផ្អើលអស់អ្នកភូមិនៅក្បែរនោះ ។ ក៍នាំជនរងគ្រោះយកមសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ប៉ុន្តែដោយសារជនរងគ្រោះមានសភាពធ្ងន់ធ្ងរ ក៍បណ្តាលអោយស្លាប់តែម្តង ។

នៅពេលនេះគ្រួសារក្រីក្រនេះ កំពុងជួបការលំបាក នៅពេលដែលអស់បង្គោលគ្រួសារដែលជាអ្នករកស៊ីផ្គត់ផ្គង់គ្រួសារ បន្សល់កូនកំព្រាឪពុក ដែលធ្វើអោយជីវភាពកាន់តែយ៉ាប់យ៉ឺនៗទៅ។នៅពេលនេះគ្មានអ្វីនោះទេ មានតែ ម្រាមដៃដប់ សុំសណ្តោសមេត្តា ពីសប្បុរសជន មេត្តាផ្តល់នូវក្តីអាណិត ដល់គ្រួរសារគាត់ផង ដើម្បីបន្តដំណើរជីវិតរបស់គាត់ទៅមុខទៀត ពិសេសកូនៗដែលត្រូវការរៀនសូត្រ ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print