នាំគ្នាជិះម៉ូតូបម្រុងទៅទាក់សត្វឆ្កែមិនទាន់និងបានធ្វើសកម្មភាពផងត្រូវនគរបាលឃាត់ខ្លួនបានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យក្នុងចំណោមពីនាក់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូបែកក្អមធ្វើការឃាត់ខ្លួនបន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាបំរ៉ុងធ្វើសកម្មភាពទាក់សត្វឆ្កែនៅពេលយប់។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពី ថ្ងៃ សុក្រ ១១រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៨ នៅ​ម្ដុំ​វត្ត​អង្គ​តា​មិញ សង្កាត់​អូបែកក្អម ខណ្ឌ​សែន​សុខ ។
ជនសង្ស័យ​ខាងលើ​មានឈ្មោះ ជូ អាយុ ៤៣ឆ្នាំ មុខរបរ និង​ទីលំនៅ មិន​ពិតប្រាកដ ចំណែកបក្សពួកម្នាក់ទៀតរត់គេចខ្លួន។

​ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ មុនពេល​កើតហេតុ​គេ​ឃើញ​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ ១គ្រឿង ម៉ាក​ឌ្រី​ម​សេ១២៥ ពណ៌​ខ្មៅ ជិះ​គ្នា ២នាក់ បាន​បម្រុង​ធ្វើ​កម្ម​ភាព​ទាក់​ឆ្កែ ខណៈនោះ សមត្ថកិច្ច​ឃើញ​សង្ស័យ ក៏​ធ្វើការ​ប្រដេញ​ដល់​ចំណុចកើតហេតុ​ខាងលើ​ចាប់ខ្លួនបាន​ម្នាក់ ចំណែក​ម្នាក់​រត់គេចខ្លួន​ ។
ហើយសមត្ថកិច្ចក៍នាំខ្លួន​ជនសង្ស័យ​ខាងលើ​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ក្រោយមកពិនិត្យឃើញមានសារធាតុញៀននៅក្នុងទឹកនោម។

បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនិតិវិធីបន្ត៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print