ភ្នំពេញ ៖ ឯកឧត្តម សន វី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃទូរគមនាគមន៍កម្ពុជា និង ភរិយា ព្រមទាំងនិយោជិតទាំងអស់ បានផ្ញើសារលិខិត គោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសខួបកំណើតគម្រប់៦៧ ឈានចូល ៦៨ ឆ្នាំ ។
សូម សម្តេចក្រឡាហោម ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរដើម្បីដឹកនាំកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនថ្កុំថ្កើង រុងរឿងជានិច្ចនិរន្តរ៍តទៅ ។
សូម សម្តេច និង លោកជំទាវ ព្រមទាំង បុត្រា បុត្រី និងចៅៗ ជាទីស្រឡាញ់ ជួបតែសុភមង្គល វិបុលសុខ គ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ ។
...