ឃាត់ខ្លួនបុរសអាមេរិកម្នាក់ ក្រោយចាប់រំលោភក្មេងនៅអាមេរិក រួចរត់គេចខ្លួនមកកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍ខេត្តកំពត និងតំណាង Regional security office (RSO) ប្រចាំស្ថានទូតអាមេរិក នៅរាជធានីភ្នំពេញ បានស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួន បុរសជនជាតិអាមេរិកម្នាក់ ពាក់ព័ន្ធរំលោភក្មេងនៅទឹកដីអាមេរិក ។

ជនសង្ស័យឈ្មោះ Samuel Douglas Lovejoy អាយុ៣១ឆ្នាំ ជនជាតិអាមេរិកកាំង កាន់លិខិតឆ្លងដែនលេខ៥៤៨៥៥២៥០៤ ត្រូវបានចាប់ខ្លួននៅចំណុចផ្សារត្រី ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា នៅរសៀលថ្ងៃព្រហស្បត៍ ១០រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះថា ការតាមចាប់ខ្លួនបុរសជនជាតិអាមេរិករូបនេះ បានធ្វើឡើងតាមសំណើររបស់ FBI អាមេរិកផងដែរ ។

ក្រោយការចាប់ខ្លួនជនសង្ស័យខាងលើនេះ រួចមកនគរបាលខេត្តកំពត បានបញ្ជូនមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធី តាមសំណើររបស់សហរដ្ឋអាមេរិក។ ហើយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ខាងមុខ ខាងសមត្ថកិច្ចអាមេរិក នឹងមកទទួលយកជនសង្ស័យទៅអាមេរិកវិញ ដើម្បីចំណាត់ការតាមផ្លូវច្បាប់នៅប្រទេសរបស់ខ្លួន ។

គួរបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ២នាក់ទៀតផងដែរ ដែលជាសាច់ញាតិរបស់ជនសង្ស័យ ដើម្បីយកទៅសួរនាំ រួចក៏បានដោះលែងទៅវិញព្រោះមិនមានការជាប់ពាក់ព័ន្ធក្នុងរឿងនេះទេ ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print