បុរសម្នាក់ជាកម្មករសំណង់ចងកសម្លាប់ខ្លួននៅក្នុងការដ្ឋានសំណង់ចិន(កោះពេជ្រ)

ចែករំលែក៖

ភ្នំពេញៈនៅវេលាម៉ោង៣និង៣០នាទីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨បុរសម្នាក់ជាកម្មករសំណង់ចងកសំម្លាប់ខ្លួននៅក្នុងការដ្ឋានសំណង់ចិន(កោះពេជ្រ) នៅចំណុចការដ្ឋានសំណង់ចិន(កោះពេជ្រ) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
-សព ឈ្មោះ ហ៊ន គឹមហេង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅ ភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ និងមាន
ស្រុកកំណើតនៅខេត្តបាត់ដំបង ។
បើតាមប្រភពពត៍មានពីសមត្ថកិច្ចបានប្រាប់ថាមុនកើតហេតុបានជនរងគ្រោះខាងលើមិនបានចេញមកធ្វើការដោយមិនឃើញក៏ត្រូវកម្មករដូចគ្នានោះបានដើរទៅមើលស្រាប់តែឃើញបុរសរងគ្រោះបានចងកសំម្លាប់ខ្លួនបាត់ទៅហើយ ភ្លាមៗនោះកម្មករដូចគ្នាបានរត់មកប្រាប់មេការថាជនរងគ្រោះខាងលើបានស្លាប់បាត់ទៅហើយក្រោយមកក៏បាននាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្នានឱ្យមកមើលនឹងសមត្ថកិច្ចជំនាញ់ក៏បានចុុះមកធ្វើកោសលវិឆ្ច័យផងដែល។

*តាមការកោសលវិច្ឆ័យរបស់លោកគ្រូពេទ្យវិជ្ជបណ្ឌិត នង សុណ្ណារ័ត្នគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញសពស្លាប់ដោយសា(ធ្វើអត្តឃាតពិតប្រដកមែន)
បច្ចុប្បន្នសពយកទៅតម្កលនៅវត្តស្ទឹងមានជ័យដើម្បីប្រគល់ជូនក្រុមគ្រសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print