បុរសម្នាក់បើករថយន្តព្រូសមួយគ្រឿង បុកជាមួយម៉ូតូសងកូរ៉េដឹកអីវ៉ាន់បណ្តាលឲ្យម៉ូតូដាច់កម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាកព្រូសមួយគ្រឿងជ្រុលទៅ បុកជាមួយម៉ូតូមួយគ្រឿងកូរ៉េដឹកអីវ៉ាន់បណ្តាលឲ្យម៉ូតូដាច់កម៉ូតូ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ជំនួយស្មារតី ថ្ងៃនេះ ថ្ងៃស្រុក ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ ១២ខែ មករា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ១១៣ កែងផ្លូវ៣៦៨ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ព្រុស មួយគ្រឿង ពណ៌ស ក្នុងទិសដៅពីជើងទៅត្បូងតាមផ្លូវលេខ១១៣ខណៈមកដល់ចំណុចខាងលើដែលជាផ្លូវបែកជាបួនផងនោះ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងកូរ៉េដឹកអីវ៉ាន់ ពណ៌ក្រហម បើកតាមបណ្តោយផ្លូវ៣៦៨ បណ្តាលឲ្យរថយន្តខាងលើបុកពេញទំហឹងបណ្ដោយអោយម៉ូតូដាច់កម៉ូតូតែសំណាងល្អមិនអ្នករបួស៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print