ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងបំពាក់ឋានន្តរសកិ្ត និងតាំងស៊ប់ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងនាយនគរបាលជាតិជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃបានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងបំពាក់ឋានន្តរសកិ្ត និងតាំងស៊ប់ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងនាយនគរបាលជាតិជាន់ខ្ពស់របស់ខ្លួន នៅព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដែលទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពលោក សន្តិបណ្ឌិត ចាន់ អ៊ាន អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ថ្លែងទៅកាន់គណៈអធិបតីនៅក្នុងពិធីនេះ នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានលើកឡើងថា ថ្ងៃអគ្គនាយកដ្ឋានផ្ទៃក្នុងមានកិតិ្តយដ៏វិសេសវិសាល ដែលបានប្រារព្វនូវពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសកិ្តដល់មន្ត្រីនគរបាលជាតិក្រោមអធិបតីភាពលោកសន្តិបណ្ឌិត ចាន់ អ៊ាន អនុរដ្ឋលេខាធិកាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ ធឹម សុផា ក៏បានឲ្យដឹងអំពីសវតាររបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងថា ការបង្កើតអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង តាមអនុក្រឹត្យលេខ២២អនក្របក ចុះថ្ងៃទី០២ ខែមិនា ឆ្នាំ២០០៦ របស់រាជរដ្ឋាភិបាលកម្ពុជា។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវទទួលបាននូវការជឿទុកចិត្តថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានចក្ខុវិស័យវែងឆ្ងាយបានយល់ឃើញប្រកបដោយកិតិ្តបណ្ឌិតថាអង្គភាពនេះមានដែនសមត្ថកិច្ចទូលំទូលាយក្នុងពង្រឹងប្រសិទិ្ធភាពស្ថាប័នក្នុងការគ្រប់គ្រងបញ្ជីបុគ្គលិក និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បតិ្តរដ្ឋពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដែលមាន២៥រាជធានី-ខេត្ត១៩៧ខណ្ឌ-ស្រុក និង១៦៤៦ឃុំ-សង្កាត់ ក្នុងនោះមានទាំងផ្នែកសន្តិសុខសាធារណៈ ផ្នែករដ្ឋបាលស៊ីវិល ព្រមទាំងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែផងដែរ។

នាយឧត្តមសេនីយ៍អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក៏បានបញ្ជាក់បន្ថែមថា ហេតុដូច្នេះហើយទើបអង្គភាពនេះបានវិវឌ្ឍន៍ទៅជាអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង តាមរយៈអនុក្រឹត្យលេខ១០៩អនក្រ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីអំពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ។

លោកនាយឧត្តមសេនីយ៍ ធឹម សុផា ក៏បានលើកឡើងដោយបានពន្យល់ថា តាំងពីយើងបង្កើតនាយកដ្ឋានសវនកម្មផ្ទៃក្នុងនេះមក ព្រឹត្តិការណ៍នៃការបំពាក់ឋានន្តរសកិ្តក៏ដូចជាការប្រកាសមុខតំណែងដល់មន្ត្រីថ្នាក់ដឹកនាំយើងនៅពេលនេះ ហើយនេះក៏ជាលើកទី២ផងដែរដែលបានកំពុងប្រព្រឹត្តធ្វើឡើងអធិបតីភាពលោកសន្តិបណ្ឌិត ចាន់ អ៊ាន អនុរដ្ឋលេខាធិកា ហើយផ្តើមចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង ការចង្អុលដឹកនាំ ក៏ដូចជាការផ្តល់នូវការជឿទុកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ទាំង២ផ្នែក សន្តិសុខសាធារណៈ និងផ្នែករដ្ឋបាលស៊ីវិល ដែលនៅក្នុងនេះផ្នែកសន្តិសុខសាធារណៈយើងធ្វើសវនកម្មទៅលើ២វិស័យ គឺវិស័យសន្តិសុខសាធារណៈ និងវិស័យពន្ធនាគារមណ្ឌលអប់រំកែប្រែ។

តាមរយៈលទ្ធផលដែលបានបំពេញភារកិច្ចនៅក្នុងឆ្នាំ២០១៧កន្លងមកនេះ នាយឧត្តមសេនីយ៍ ធឹម សុផា ក៏បានរាយការណ៍ជូនគណៈអធិបតីដោយបានលើកឡើងឲ្យដឹងថា គឺនៅក្នុងឆ្នាំ២០១៧មកនេះក្រោមកិច្ចខិតខំប្រឹងប្រែង និងការពង្រីកក្រុមគណៈប្រតិភូ ដែលនៅក្នុងនេះគឺមានប្រតិភូខាងសន្តិសុខសាធារណៈ ដែលធ្វើកិច្ចការងារខាងសន្តិសុខសាធារណៈចំនួន៧ក្រុម ផ្នែកពន្ធនាគារ៤ក្រុម រីឯផ្នែករដ្ឋបាលស៊ីវិលមាន៧ក្រុម សរុបទាំងអស់មាន១៨ក្រុម។

ជាលទ្ធ១៨ក្រុមនេះដែលបំពេញការងារពេញ១ឆ្នាំ គឺបានចំនួន៩១៥គោលដៅ នៅលើ៣៧៨៩គោលដៅ។ លោកនាយឧត្តមសេនីយ៍ ធឹម សុផា ក៏បានបញ្ជាក់ថា លើកលែងតែថ្នាក់ជាតិដែលពុំបានចុះទេ នៅក្នុងឆ្នាំ២០១៧នេះ។ ដោយឡែកសំរាប់រាធានី-ខេត្ត ផ្នែកសន្តិសុខសាធារណៈ គោលដៅរបស់ថ្នាក់រាជធានី-ខេត្តបានអនុវត្តន៍បាន១០០% បានន័យថា ស្នងការនគរបាលរាជធានី-ខេត្តទាំង២៥បានធ្វើទាំងអស់។

ជាមួយគ្នានេះផងដែរ លោកសន្តិបណ្ឌិត ចាន់ អ៊ាន អនុរដ្ឋលេខាធិការក៏បានផ្តល់ប្រសាសន៍ណែនាំដល់មន្ត្រីទាំងអស់ ដែលទើបតែទទួលបានតម្លើងសកិ្ត និងផ្ទេរកិច្ចនោះធ្វើយ៉ាងណាខិតខំប្រឹងប្រែងបម្រើពលរដ្ឋឲ្យបានល្អប្រសើរ និងរាជរដ្ឋាភិបាល កុំយកតួរនាទីរបស់ខ្លួនទៅធ្វើអ្វីប្រាសចាសខុសច្បាប់៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print