ផឹកស៊ីអស់សាច់ក្លែមបបួលគ្នាចុះចាប់ត្រីលង់ទឹកស្លាប់ម្នាក់នៅប្រឡាយព្រែកវត្តត្នោត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានលង់ទឹកប្រឡាយព្រែកវត្តត្នោតស្លាប់ ខណៈដែលផឹកស៊ីស្រវឹងអស់សាច់ក្លែមហើយនាំគ្នាចុះទៅចាប់ត្រី​។

ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិឫស្សីព្រៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ។

សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យកាសែតនគរវត្តដឹងថា បុរសរងគ្រោះឈ្មោះអ៊ុក សារ៉ន (ហៅធា) អាយុ២៥ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិ ឃុំខាងលើក្បែរកន្លែងកើតហេតុ។

តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះនិងមិត្តភក្តិគឺមានកម្មវិធីផឹកស៊ីបន្តិចបន្តួចនៅផ្ទះ ដោយផឹកស្រាស្រវឹងរហូតដល់អស់សាច់ក្លែម ទើបបុរសខាងលើ ក៏បានបបួលគ្នាទៅរកចាប់ត្រីក្នុងទឹកព្រែកវត្តត្នោត ប្រមាណជាង១០នាទី ស្រាប់តែមានការភ្ញាក់ផ្អើលថា ជនរងគ្រោះលង់ទឹកនាំគ្នាជួយស្រង់ធ្វើចលនាដៃជើងដើម្បីឲ្យមានដង្ហើមឡើងវិញ ប៉ុន្តែអកុសសមិនអាចសង្គ្រោះបាននោះទេ បានត្រឹមនាំគ្នាលើកសពយកទៅឲ្យក្រុមគ្រួសារនៅផ្ទះ។

ក្រោយមក អ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញមកពិនិត្យសាកសពរួចប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print