នគរបាលស្រុកស្ទឹងត្រង់ បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរថ្នាំញៀន ផ្ទុះអាវុធដាក់គ្នា ឃាត់ជនសង្ស័យសរុបបាន៦នាក់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ដើម្បីរក្សាសន្តិសុខ តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព កម្លាំងជំនាញនៃនគរបាលស្រុកស្ទឹងត្រង់ បានបើកកិច្ចយុទ្ធនាការធ្វើរដ្ឋបាលចំហរត្រួតពិនិត្យ អាវុធជាតិផ្ទុះនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ គ្រានោះបានឃាត់ជនសង្ស័យ២នាក់ និងបន្តស្រាវជ្រាវឃាត់ជនសង្ស័យ៤នាក់ទៀត ចាប់យកថ្នាំញៀនមួយចំនួន ព្រមជាមួយឧបករណ៍សេពផងដែរ ។

យុទ្ធនាការចុះធ្វើរដ្ឋបាលធ្វើឡើងនៅចំណុចភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួនដំបូង​ ១-ឈ្មោះ ម៉ាន រ៉សាត ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិមាឃបី ឃុំព្រែកក់ ស្រុកស្ទឹងត្រង់, ២-ឈ្មោះ ម៉ាត់ រ៉សាត ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិអូរប្រាំទី១ ឃុំព្រែកកក់ ។ ចាប់យកវត្ថុតាងរួមមាន ៖ ថ្នាំញៀនចំនួន៥កញ្ចប់ ទូរស័ព្ទ ដៃ១គ្រឿង , ម៉ូតូ២គ្រឿង ជញ្ជីងអេឡិចត្រូនិចចំនួន១គ្រឿង និងឧបករណ៍សេពមួយ សម្រាប់ ។

ក្រោយការឃាត់ខ្លួន និងតាមរយៈការសាកសួរទៅលើជនសង្ស័យ ជំនាញបានធ្វើការ ស្រាវជ្រាវនិងបន្តកិច្ចប្រតិបត្តិការ ដោយមានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ស្នងការ និងមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម សហការជាមួយអជ្ញាធរខេត្តក្រចេះ ដើម្បីបន្តកិច្ចប្រតិបត្តិការ ។ លុះមកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨វេលាម៉ោង១១និង៣០នាទី នៅចំណុចភូមិហាន់ជ័យទី៤ ឃុំហាន់ជ័យ ស្រុកឆ្លូង ជំនាញបានសហការជាមួយខាងជំនាញខេត្តក្រចេះ បើកកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ៤នាក់បន្ថែមទៀត ។

ជនសង្ស័យទាំង៤នាក់មានឈ្មោះ ៖
១-ឈ្មោះ ទិត សេងហុង ហៅ ពេជ្រ ភេទប្រុស អាយុ៣១ឆ្នាំ ,២-ឈ្មោះ ទិត ចាន់ភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ ,៣-ថូ ចាន់ប៉េង ភេទប្រុស អាយុ៣១ឆ្នាំ ។ អ្នកទាំង៣នាក់នេះ រស់នៅភូមិហាន់ជ័យទី៤ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ និង៤-ឈ្មោះ កៃ ហឺត ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិរំចេក ឃំុរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

រឹបអូសវត្ថុតាងរួមមាន ៖ ថ្នាំញៀន២កញ្ចប់ធំ ម៉ូតូចំនួន២គ្រឿង ទូរស័ព្ទ១០គ្រឿង ដាវ២ដើម ជញ្ជីងអេឡិចត្រូនិច០១គ្រឿង ឧបករណ៍សេពមួយសម្រាប់ និងសំណាកថ្នាំញៀនជាច្រើនកញ្ចប់ ។

គួរបញ្ជាក់ថា ក្នុងពេលបើកប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានទទួលគ្រោះថ្នាក់ និងរបួសមុតអំបែងកែវ និងថ្លោះជើង ដោយសារមានការបាញ់តបត រវាងសមត្ថកិច្ច និងក្រុមជនសង្ស័យ ខណ:ពេលដែលបង្ក្រាបក្រុមជនសង្ស័យជួញដូរថ្នាំញៀនយ៉ាងសកម្មផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅ តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print