សមត្ថកិច្ចនឹងបញ្ជូនខ្លួនបុរស២នាក់ ទៅតុលាការ ដើម្បីចាត់ការបន្ត ពាក់ព័ន្ធករណី លក់ដីខ្យល់

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបានឃាត់ខ្លួន នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ សមត្ថកិច្ចយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃចាប់ខ្លួនបុរស២នាក់ រួចបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី ឆបោកប្រាក់លក់ដីខ្យល់។

យោងតាមប្រភពពីសមត្ថកិច្ចការចាប់ខ្លួនបុរសទាំង ២នាក់ខាងលើនេះធ្វើឡើងតាមដីកា បង្គាប់ឱ្យនាំខ្លូន លេខ ១០០៦ “ឃ១” ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ និង ដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១០០៧ “ឃ១” ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ របស់លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចបង្ហើបឱ្យដឹងថា ជនត្រូវចោទទាំង២នាក់ ដែលត្រូវឃាត់ខ្លួន៖
-ទី១ឈ្មោះ ស៊ុន សៀន ភេទប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ

-និងទី២ឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ទីលំនៅផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ

សមត្ថកិច្ចបានបង្ហើបថា កាលពីអំឡុងឆ្នាំ២០១៣ បុរសទាំង២នាក់ខាងលើបាន ឆបោក ប្រាក់កក់របស់ដើមបណ្តឹងចំនួន ៥០,០០០ដុល្លារ យកទៅទិញដីចំនួន ៦០០០ហិកតា នៅក្នុងខេត្តកំពត តែទីបំផុតត្រូវដើមបណ្តឹងទៅតុលាការ និងឱ្យសមត្ថកិច្ចចាប់ខ្លួនព្រោះតែគ្មានដីឱ្យម្ចាស់លុយគេ។

សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្នជនត្រូវចោទកំពុងស្ថិតក្រោមការសាកសួរ របស់លោក វ៉ាន់ សែនវិសុទ្ធ មុននឹងសម្រេចថា ឃុំខ្លួន ឬមិនឃុំខ្លួនជនត្រូវចោទទាំង២នាក់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print