ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលសម្រាប់តារាសម្តែង បង្ហាញម៉ូត និងពិធីករកញ្ញាម៉ៃយ៉ាដែល ត្រូវបានជ្រើសរើសធ្វើជាបវរកញ្ញាចក្រវាឡ តំណាងកម្ពុជា ឲ្យទៅប្រកួតនៅប្រទេសហ្វីលីពិន ជាម្ចាស់ផ្ទះ។ ការប្រកាសនេះធ្វើឡើងដោយគេហទំព័រ MISS Cambodia Beauty Pageantកាលពីថ្មីៗនេះដែលនាំឲ្យគេមានការគាំទ្រខ្លាំងចំពោះបេក្ខភាពរបស់នាង។
តារាសម្តែង និងជាតារាម៉ូដែលសាច់សខ្ចី និងជាកូនខ្មែរ-អាល្លឺម៉ង់ កញ្ញា ម៉ៃយ៉ា ម៉ៃយ៉ា មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត និងទេពកោសល្យសិល្បៈ ពីកំណើតនោះទេ ថែមទាំងមានសមត្ថភាព ខាងចំណេះដឹងខ្ពស់ ជាពិសេសគឺនាងអាចនិយាយបាន រហូតដល់ទៅ៣ភាសា នោះ។ យោងតាមគេហទំព័រ«MISS Cambodia Beauty Pageant» បានសរសេរទាក់ទងនឹងរឿងនេះថា “មានប្រទេសជាច្រើនកំពុងស្វែងរកបេក្ខនារីដើម្បីតំណាងប្រទេសរបស់ខ្លួនចូលរួមប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០១៨ ជាពិសេសគឺថៃ នឹងហ្វីលីពីនបានយកទុកចិត្តទុកដាក់យ៉ាងខ្លាំង។ដោយគេមិនគ្រាន់តែបញ្ជូនបេក្ខនារីដើម្បីទៅប្រកួតធម្មតាទេគឺគេកំពុងតែធ្វើអោយប្រាកដគេអាចដណ្ដើមម្ដុដបវរកញ្ញាចក្រវាលមកកាន់ប្រទេសតែម្ដង។ ជាក់ស្ដែងគឺរូបខាងឆ្វេងដៃគឺនាង កាទ្រីយ៉ូណា កូនកាត់ហ្វីលីពីន អូស្រ្តាលី មានកំពស់ ១៨០ សង់ទីមែត្រ។ កាទ្រីយ៉ូណា គឺជាអតីតបវរកញ្ញាពិភពលោកហ្វីលីពីនឆ្នាំ២០១៦ នឹងបានជាប់កំពូល Top 5 នៅពេលប្រកួតបវរកញ្ញាពិភពលោក។ នៅពេលនោះហ្វីលីពីនមានការខឹងសម្បារយ៉ាងខ្លាំងទៅកាន់ស្ថាប័នបវរកញ្ញាពិភពលោក ព្រោះតែនាងធ្វើបានយ៉ាងល្អនឹងស្អាតដាច់គេតែបែរជាជាប់ត្រឹម Top5 ។ ហើយអ្នកគាំទ្រហ្វីលីពីនចង់អោយនាងប្រកួតបវរកញ្ញាចក្រវាលហ្វីលីពីនម្ដង។ នៅពេលនេះនាងដាក់ដាក់ពាក្យប្រកួតបវរកញ្ញាចក្រវាលហ្វីលីពីនឆ្នាំ២០១៨ ហើយបានធ្វើអោយអ្នកគាំទ្រហ្វីលីពីនសប្បាយចិត្តនឹងល្បីល្បាញទូទាំងប្រទេស។ ចំណែករូបនៅខាងស្ដាំគេគឺនាងវីណា ដែលជាជនជាតិថៃកាត់ឥណ្ឌា មានកំពស់ ១៧៨សង់ទីមែត្រ នាងគឺជាបេក្ខនារីដែលចូលរួមប្រកួតបវរកញ្ញាចក្រវាលថៃឆ្នាំ២០១៨ នាងបានត្រៀមខ្លួនរួចរាល់ហើយ។ អ្នកគាំទ្រថៃបានគាំទ្រនាងយ៉ាងខ្លាំង។ បើសិនជានាងកាទ្រីយ៉ូណា ឈ្នះម្ដុដបវរកញ្ញាចក្រវាលហ្វីលីពីន នឹង វីណាឈ្នះម្ដុដបវរកញ្ញាចក្រវាលថៃ ច្បាស់ជាក្លាយជាបេក្ខនារីដ៏រឹងមាំពេលប្រកួតបវរកញ្ញាចក្រវាល២០១៨ ព្រោះក្រៅពីសមត្ថភាពដ៏ពូកែគឺពួកនាង មានមុខដែលស្អាតខ្លាំងតែម្ដង។ ចំនែករូបកណ្ដាលគឺរូបតារាបង្ហាញម៉ូតនឹង សម្ដែងរបស់កម្ពុជាគឺ ម៉ាយ៉ា ដែលជាកូនខ្មែរកាត់អាល្លឺម៉ង់។ កម្ពុជាត្រូវការបេក្ខនារីដែលក្រៅពីមានសមត្ថភាពដូចប៊ីសុធារីគឺត្រូវការបេក្ខនារីដែលមានរូបសម្រស់ស្អាតខ្លាំងដូចជាម៉ាយ៉ា ទើបអាចប្រកួតប្រជែងតំណែងរាជនីសម្រស់បវរកញ្ញាចក្រវាលនេះបាន”។
គួរបញ្ជាក់ដែរថាមួយរយៈចុងក្រោយនេះកញ្ញា ម៉ៃយ៉ាទទួលបានគាំទ្រខ្លាំងនិងសមត្ថភាពសម្តែងភាពយន្តជាច្រើនបន្តបន្ទាប់ ដែលគេរំពឹងថានាងក៏នឹងក្លាយជាតារាសម្តែងឆ្នើមប្រចាំឆ្នាំ២០១៨ផងដែរ៕
ដោយ វឌ្ឍនា