ឃាត់ខ្លួន២នាក់ម្តាយនិងកូនធ្វើអត្តសញ្ញាណប័ណ្ណក្លែងក្លាយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ម្តាយកូន២នាក់ត្រូវបានននគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបន្ទាប់ពីដឹងថា ជនសង្ស័យបានលួចផលិតអត្តសញ្ញាប័ណ្ណក្លែងក្លាយ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចញរកឃើញវត្ថុតាងជាច្រើនបម្រើឲ្យការផលិតអត្តសញ្ញាប័ណ្ណក្លែងក្លាយនេះទៀតផង។

ការចុះបង្ក្រាបកន្លែងផលិតអត្តសញ្ញាណប័ណ្ណក្លែងក្លាយធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅហាងថតរូប យីហោ(ស៊ីណាត)ភូមិផ្សារព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បើតាមមន្ត្រីនគរបាលស្រុកសំរោងទងមូយរូបបានប្រាប់ថាការចុះបង្ក្រាបកន្លែងផលិតអត្តសញ្ញាណប័ណ្ណក្លែងក្លាយនេះដឹកនាំ កម្លាំងដោយលោកឧត្តមសេនីយ៍ត្រី សោម បូរ៉ា ស្នងការរង នគរបាលខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំង ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ អធិការដ្ឋាននគរបាលស្រុកសំរោងទង ប៉ុស្តិនគរបាលឃុំត្រពាំងគង ក្រោមការដឹកនាំសម្របសម្រួលដោយលោកអ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ ។

ការចុះបង្ក្រាបនេះក្រោយពេលដែលសមត្ថកិច្ចជំនាញ ក្រោមការណែនាំរបស់លោកស្នងការនគរបាលខេត្ត បានចុះស្រាវជ្រាវអំពីករណីនេះជាច្រើនសប្តាហ៍មកហើយ ជាលទ្ឋផល ក៏សម្រេចសុំគោលការណ៍ចុះបង្ក្រាបតែម្តងបន្ទាប់ពីដឹងច្បាស់ថាទីតាំងមួយនេះពិតជាផលិតអត្តសញ្ញាណប័ណ្ណក្លែងក្លាយរួចមក។ កន្លែងធ្វើអត្តសញ្ញាណប័ណ្ណក្លែងក្លាយនេះ ជ្រកក្រោមស្លាកយីហោ ស៊ី ណាត ថតរូប និងបោះពុម្ពធៀបការ ស្ថិតនៅចំណុចខាងលើ ។

ក្រោយចុះបង្ក្រាបសមត្ថកិចបានឃាត់ខ្លួនមនុស្ស២នាក់ ឈ្មោះឈ្មោះញឹល គឹមស្រ៊ុន ភេទស្រី អាយុ៤៣ឆ្នាំ(ម្តាយ) នៅភូមិផ្សារព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឈ្មោះណាំ ប៊ុនហេង ភេទប្រុស អាយុ១៧ឆ្នាំ (ត្រូវជាកូន)នៅភូមិផ្សារព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនរួមមាន:ម៉ាស៊ីនព្រីន ១គ្រឿង,CPU 01គ្រឿង,ម៉ូនីទ័រ ១គ្រឿង ,ម៉ាស៊ីនស្កេន១,សម្ភារអ៊ុតកាត១គ្រឿង, keyboard 1 បន្ទះ, mouse 01 គ្រឿង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក ។

ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿង។ រហូតមកដល់ពេលនេះនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២រូបបានសារភាពអស់ហើយ។

សំណុំរឿងនេះ បើតាមមន្ត្រីនគរបាលជំនាញគឺជនសង្ស័យអាចនឹងបញ្ជូនខ្លួនព្រមទាំងសំណុំរឿងទៅអយ្យការអមសាលាដំបូងយ៉ាងយូរថ្ងៃចន្ទទី១៥ ខែមករា ឆ្នាំ២០១៨ ដើម្បីបន្តនីតិវិធី ៕ សេនាស័ក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print