បើកឡានបុករះម៉ូតូ៦គ្រឿងនិងបុករថយន្ត៣គ្រឿងទៀត មនុស្ស៦នាក់រងរបួសធ្ងន់ ស្រាល

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស៦នាក់រងរបួសធ្ងន់ស្រាល ខណៈបុរសវ័យកណ្ដាលម្នាក់បើករថយន្តឡិចស៊ីស៥៧០ យ៉ាងលឿន​បុករះម៉ូតូ៦គ្រឿង ហើយបានបួងចង្កូតបុករថយន្ត៣គ្រឿងទៀតរួចទៅបុករបងធនាគារមេគង្គ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខធនាគារមេគង្គ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសវ័យកណ្ដាលម្នាក់ សង្ស័យស្រវឹងស្រា ជោកជាំ បានបើករថយន្តឡិចស៊ីស ៥៧០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2O-9168 យ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកនឹងរថយន្តម៉ាក Camary ហាយប្រីត ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AL-2728 ហើយក៏រេចង្កូតបុកម៉ូតូ Dream សង់៣គ្រឿង និងម៉ូតូធំ ម៉ាក FZ ពណ៌ខ្មៅ ស្លាកលេខកំពង់ 1O-1516 គាបជាប់ក្រោមរថយន្តរងរបួសស្រាល និងបុក កិនអូសម៉ូតូ Zoomer-X ពណ៌បែតងលាយខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1GL-8133 រួចបួងចង្កូតបុករថយន្តហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពញ 2AK-5398 និងរថយន្ត សាំយ៉ុង មួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត រួចក៏រថយន្តមិនទាន់អស់ល្បឿនទៅបុកទម្លុះរបងដែក បែកចូលដល់មុខធនាគារមេគង្គទៀត បណ្ដាលឲ្យមនុស្ស៦នាក់ រងរបួសធ្ងន់ស្រាល ភ្លាមៗនោះម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ ។

សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញចុះមកវាស់វែងយកម៉ូតូនិងរថយន្តស្ទូចយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមក្រោយ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print