ចាប់ខ្លួនស្ត្រីម្នាក់តាមដីកាតុលាការពីបទប៉ុនប៉ងឃាតកម្ម

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ ​ត្រូវ​បាន​កម្លាំង​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ​ពីបទ​ប៉ុនប៉ង​ឃាតកម្ម ​នឹង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​។ ​

ការឃាត់ខ្លួននេះ ​បានធ្វើ​ឡើង​កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ​២០១៨ ចំណុចមុខផ្ទះលេខ២០ ផ្លូវ១៤CC ក្រុមទី៦ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ​។​

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ យឹម ផល្លា ភេទស្រី អាយុ៣០ឆ្នាំ ទីលំនៅផ្ទះលេខ២០ ផ្លូវ១៤CC ក្រុមទី ០៦ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីនគរបាល បន្តថា ការចាប់ខ្លួននេះ គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៩០០«ន» ដ.ច.ន ចុះថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ចេញដោយលោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទប៉ុនប៉ងឃាតកម្ម ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីចុងឆ្នាំ ២០១៦។

បច្ចុប្បន្នស្ត្រីរូបនេះ​ កម្លាំង​ការិយាល័យបានបញ្ជូនទៅតុលាការ​ ចាត់ការតាមនីតិវិធី៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print