លោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យការដ្ឋានអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៨ លោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះធ្វើការត្រួតពិនិត្យការដ្ឋានអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ ជំហានទី ៣ ស្ថិតក្នុងភូមិសាស្ត្រស្រុកស្វាយអន្ទរ ខេត្តព្រៃវេង ។

ការអនុវត្តនៅក្នុងជំហានទី ៣ នេះ ដែលរួមមាន ការសាងសង់ប្រឡាយរង ប្រវែង ២១.៤០០ ម៉ែត្រ និងសំណង់សិល្បការសរុប ១៥ កន្លែង គឺដើម្បីទាញទឹកប្រព័ន្ធមេ វ៉ៃកូ ទៅស្រោចស្រពដីស្រែរបស់ប្រជាកសិករប្រមាណ ២.០០០ ហិកតា នៅក្នុងឃុំដំរីពួន និងឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print