សុទ្ធតែអ្នកខ្លាំងបានផឹកសុីគ្រាន់តែមើលមុខសោះ​​ កើតហឹង្សាវាយកាប់គ្នាមានអីសមត្ថកិច្ចចាប់ដាក់ខ្នោះទាំង២នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនចិត្តខ្លាំង២នាក់បានផឹកសុីស្រវឹងហើយគ្រាន់តែភាគីម្ខាងមើលមុខក៍មិនបានហើយកើតជាទំនាស់ពាក្យសម្តីបង្ករហឹង្សាវាយកាប់គ្នាទៅវិញទៅមកបណ្តាលឲ្យរងរបួសទាំងសងខាងមានអីចុងក្រោយត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះទាំងពីនាក់។

ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃសុក្រ ១១រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៨ វេលាម៉ោង១០និង៣០នាទី នៅចំណុចភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នគរបាលប្រាប់ថា៖ យុវជនទាំងពីនាក់នោះទី១ឈ្មោះ អឹម សាវ៉េត អាយុ២៣ឆ្នាំមុខរបរជាសន្តិសុខឯកជន រងរបួសដៃខាងស្តាំ។ទី២ឈ្មោះ នួន រតនៈ អាយុ២៣ឆ្នាំមុខរបរមិនពិត អ្នកទាំងពីស្នាក់នៅភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខដូចគ្នា។
ប្រភពដដែលបន្តទៀតថា៖ នៅមុនពេលកើតហេតុយុវជនឈ្មោះ អឹម សាវ៉េត បានផឹកស្រាស្រវឹង ហើយគ្រាន់តែឈ្មោះ នួន រតនៈ ដើមកហើយមើលមុខក៍កើតជាទំនាស់ពាក្យសំដីធ្វើឲឈ្មោះ អឹម សាវ៉េត ខឹងក៍រើសដុំថ្មគប់ទៅលើឈ្មោះ នួន រតនៈ បណ្តាលឲ្យរងរបួសស្រាលពេលនោះ ឈ្មោះ នួន រតនៈ ក៍រត់ទៅយកដំបងមកវាយទៅលើឈ្មោះ អឹម សាវ៉េត វិញបណ្តាលឲ្យរងរបួសត្រូវដៃខាងស្តាំ។

ក្រោយមកប្រជាពលរដ្ឋនៅក្បែនោះបានរាយការណ៍មកសមត្ថកិច្ចដែលកំពង់ល្បាតចុះទៅដល់កន្លែងកើតហេតុក៍ឃាត់ខ្លួនពួកគេទាំងពីនាក់យកមកធ្វើការសាកសួនៅប៉ុស្តិ៍នគរបាលទឹកថ្លាហើយកសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តទៀត។ហើយសមត្ថកិច្ចជំនាញខណ្ឌបានពិនិត្យទឹកនោមរកឃើញមានសារធាតុញៀនទាំងពីនាក់។

បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print