ខេត្តមណ្ឌលគិរី ៖ ស្ថានីយ៍ ប្រេងឥន្ធនៈចំនួន៣ក្នុងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីត្រូវបានមន្រ្តីជំនាញបានចុះត្រួតពិនិត្យគុណភាពនិងបរិមាណរកឃើញមានកម្រិតលំអៀងដែលបាញ់ចេញពីទីយោលក់ជូនអតិថិជន។
ប្រតិបត្តិការនេះបានដឹកនាំដោយ លោក ចាន់ វាសនាប្រធានសាខាកាំកុងត្រួលខេត្តមណ្ឌលគិរី សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តដោយមានរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រួលផងដែរដែលលបានចុះត្រួតពិនិត្យគុណភាព និងបរិមាណ។
ហើយមានស្ថានីយប្រេងឥន្ធនៈចំនួន០៩ក្នុងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីដែលត្រូវបានកំលាំងជំនាញចុះធ្វើការត្រួតពិនិត្យគុណភាពនិងបរិមាណនៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨។
លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រួលខេត្តមណ្ឌលគិរីបានឲ្យអ្នកព័ត៌មានដឹងថា ការចុះត្រួតពិនិត្យគុណភាពនិងបរិមាណប្រេងឥន្ធនៈនោះគឺធ្វើនៅតាមស្ថានីយ៍ទូទាំងប្រទេស។
តែការចុះត្រួតពិនិត្យគុណភាពនិងបរិមាណប្រេងឥន្ធនៈ តាមដេប៉ូចែកចាយ និងស្ថានីយ៍ ប្រេងឥន្ធនៈ ទាំង០៩នៅក្នុងក្រុងសែនមនោរម្យនាពេលនេះ បានប្រើប្រាស់រថយន្តពិសោធន៍ ចល័តផ្នែកប្រេង ឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រួលដែលំពាក់ដោយឧបករណ៍វិភាគ និងឧបករណ៍រង្វាស់រង្វាល់ដែលធ្វើព្យាសកម្មត្រឹមត្រូវដើម្បីធ្វើតេស្តជៀសវាងការក្លែងបន្លំ។
លោកបន្តថាបន្ទាប់ពិប្រតិបត្តិការបានរកឃើញលទ្ធផលផ្នែកគុណភាពប្រេងសាំងធម្មតា ប្រេងសាំង ស៊ុបពែ ប្រេងម៉ាសូត គឺត្រូឹមត្រូវតាមស្តងដាតែ ផ្នែកបរិមាណបាញ់ចេញពីទីយោបានរកឃើញមាននៅស្ថានីយ៍ចំនួន០៣ ដែលមានកម្រិតលំអៀងពី០៣លីត្រ ទៅ០៥លីត្រ ក្នុង១០០លីត្របាញ់ចេញ។ ហើយសមត្ថកិច្ចជំនាញក៏បានអប់រំណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងនោះនិងធ្វើកិច្ចសន្យាជាលើកទី០១អោយកែប្រែឡើងវិញដោយទុកក្នុងរយៈពេល១ខែទៀតនិងខាងមន្រ្តីជំនាញចុះមកពិនិត្យម្តងទៀត។ បើឃើញមិនប្រក្រតីដដែលនោះម្ចាស់សា្ថនីយ៍ប្រ ឥន្ធនៈនោះនឹងត្រូវធ្វើការផាក់ពិន័យ។
លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រួលខេត្តបានធ្វើការណែនាំដល់ម្ចាស់ស្ថានីយ៍និងដេប៉ូចែកចាយទាំងអស់ក្នុងក្រុងសែនមនោរម្យត្រូវពិនិត្យឡើងវិញនូវផ្នែកបរិមាណបាញ់ចេញពីទីយោ ជៀសវាងការ បន្លំ។ ដើម្បីធ្វើយ៉ាងណាអោយមានតម្លាភាព យុត្តិធម៌ រវាងអ្នកលក់និងអ្នកចែកចាយរួមទាំងអ្នកប្រើប្រាស់អោយកាន់តែមានទំនុកចិត្តនិងមានការគាំទ្រកាន់តែច្រើនឡើងពីមហាជនផងដែរ៕ សហការី