ក្រោយកិច្ចពិភាក្សាដ៏កម្រ កូរ៉េខាងជើង បានប្រកាសថានឹងបញ្ជូនក្រុមកីឡាករទៅចូលរួម ការប្រកួតកីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨នៅកូរ៉េខាងត្បូង។ អ្វីដែលចាប់អារម្ភបំផុតនោះគឺមិនមែនក្រុមកីឡាករនោះឡើយគឺ ក្រុមស្រីស្អាត(ប្រចាំប្រទេសកូរ៉េខាងជើង)ទៅគាំទ្រ ដល់ការប្រកួតនោះ។
រាល់ការប្រកួតកីឡាលំដាប់ពិភពលោក អ្នកគាំទ្រត្រូវបាន ប្រព័ន្ធផ្សព្វផ្សាយនានាចាប់អារម្ភបំផុត ពិសេសគឺក្រុមស្រីស្អាត។ ក្រុមស្ត្រីគាំទ្រដែលមានសម្រស់ស្រស់ស្អាតមិនចាញបរវរកញ្ញានោះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ដាក់រហ័សនាមថា«កងពលសម្រស់» ។ ក្រុមស្រ្តីទាំងនោះរួមជាមួយអ្នកនយោបាយ និងក្រុមកីឡាករ នឹងទៅកាន់កូរ៉េខាងត្បូង បង្ហាញឲ្យពិភពលោកបានឃើញ។
រាល់ការប្រកួតគីឡា កូរ៉េខាងជើង តែងតែបញ្ជូនក្រុមអ្នកគាំទ្រ ទៅច្រើនជាងកីឡាករទៅទៀត ។ ជាក់ស្តែងការប្រកួតកីឡា សម្រាប់និស្សិត កាលពីឆ្នាំ២០០៣ កូរ៉េខាងជើងបានបញ្ជូនគណៈប្រតិភូកីឡាករ រហូតដល់ ៥២៨នាក់ ក្នុងនោះ អ្នកគាំទ្រមានរហូតដល់ ៣០៣នាក់ ។
ការបញ្ជូនក្រុមអ្នកគាំទ្រ ដែលសុទ្ធតែស្រីស្អាត គឺជាយុទ្ធសាស្ត្រទាក់ទាញ របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ ប្រព័ន្ធផ្សព្វផ្សាយ នានាធ្លាប់បានផ្សាយថា សូម្បីតែភរិយារបស់មេដឹកនាំកូរ៉េខាងជើង ក៏ជា អតីតកីឡាករធ្លាប់ទៅប្រកួតនៅក្រៅប្រទេសផងដែរ៕
ដោយ៖ មែវ សាធី