ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ លោក ហុង វិណុល អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយស្រុករមាសហែក និងជាប្រធានក្រុមការងារចុះជួយឃុំដូង ព្រមទាំងសហការី បានចុះជួបសំណេះសំណាលជាមួយគ្រួសារបក្សចំនួន៤ភូមិ (ភូមិក្រញូង ភូមិជាធាជ ភូមិថ្លុកព្រីង និងភូមិស្វាយពក) ដែលមានសមាសភាពចូលរួមពីក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ យុវជន នាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងគណៈពង្រឹងថ្នាក់កណ្តាលសរុប ចំនួន ៥៩៣នាក់។
ក្នុងកម្មវិធីនោះដែរ លោក ហុង វិណុល បានបំពាក់កុំព្យូទ័រ និងម៉ាស៊ីនព្រីន ចំនួន១០ឈុត ជូនសាលារៀនក្នុងឃុំដូង ៩ឈុត និងប៉ុស្តិ៍រដ្ឋបាល១ឈុត ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក លឹម ហុង និងបានដោះស្រាយបង្គន់អនាម័យជូនសាលាបឋមសិក្សាកំពង់ថ្នា២បន្ទប់, បង់ថ្ម២ឈុត ជូនសាលាបឋមសិក្សាវត្តដូង, ឧបករណ៍សំលេងជូនគណបក្សឃុំ ១ឈុត។ ចំពោះរថយន្តសង្គ្រោះ ឯកឧត្តម បានឧបត្ថមប្រេងម៉ាសូតចំនួន២០០លីត្រក្នុងមួយខែ និងការជួសជុលមើលថែរថយន្តជាស្តែង ហាមដាច់ខាតការយកលុយពីប្រជាពលរដ្ឋពេលដឹកជញ្ជូនអ្នកជំងឺ៕
ដោយ៖ សហការី