ខេត្តកណ្ដាលៈ សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលធ្វើការបង្រ្កាបចាប់ខ្លួនជនសង្ស័យ៩នាក់បន្ដបន្ទាប់ ខណៈដែលក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាពជួញដូរថ្នាំញៀន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១និង០៥នាទី ស្ថិតក្នុងភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ក្នុងប្រតិបត្ដិការបង្រ្កាបចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងថ្នាំញៀនចំនួន៦កញ្ចប់ (ធំ១កញ្ចប់ មធ្យម១កញ្ចប់ និងតូច៤កញ្ចប់) ,ទូរស័ព្ទដៃ១គ្រឿង ឧបករណ៏ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមាន៩នាក់ ទី១-ឈ្មោះ ហេង ម៉ានិត ហៅមុំ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ (ជាមុខសញ្ញាជួញដូរថ្នាំញៀនសកម្ម ធ្លាប់ជាប់ពន្ធនាគារយះពីរឆ្នាំ ពីបទជួញដូរនូវសារធាតុខុសច្បាប់ ) ទី២-ឈ្មោះ ហឿន និត ហៅតឿ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទី៣-ឈ្មោះ ហៃ ហ៊នភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទី៤-ឈ្មោះ យ៉ុន យ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យទី១ ,ទី២ ,ទី៣ និងទី៤មានទីលំនៅភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យទី៥-ឈោះ អុល សុជាតិ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទី៦-ឈ្មោះ អុន អេម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទី៧-ឈ្មោះ រ៉េត រិត ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យទី៥ ,ទី៦និងទី៧មានទីលំនៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យទី៨-ឈ្មោះ ហេង ហ៊ុច ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ និងទី៩-ឈ្មោះ ប៉េង ហ៊ន់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យទី៨និងទី៩បច្ចុប្បន្នស្នាក់នៅភូមិព្រៃទាសង្កាត់ចោមចៅ ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ ។
ប្រភពដដែលបន្ដថា ក្រុមជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម ក្នុងភូមិសាស្រ្ដស្រុកអង្គស្នួល ដែលសមត្ថកិច្ចបានកំណត់និងតាមដានជាយូរមកហើយ លុះមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកបានទទួលព័ត៌ាមានថា មានជនសង្សយ័កំពុងជួញដូរនិងប្រើប្រាស់ថ្នាំញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញក៏បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទួលព្រេជ ចុះដល់កន្លែងកើតហេតុ រួចបានឃាត់ខ្លួនជនសង្សយ័៤នាក់ និងធ្វើការឆែកត្រួតពិនិត្យឃើញថ្នាំញៀន១កញ្ចប់ធំ នៅនិងខ្លួនជនសង្សយ័ឈ្មោះ អុល សុជាតិ ។ ភ្លាមនោះសមត្ថកិច្ចបានធ្វើការសាកសួរឈ្មោះ អុល សុជាតិ បានសារភាពថា ថ្នាំញៀននេះ ទិញពីឈ្មោះ អុន អេម មានផ្ទះនៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ។ ខណៈនោះកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍បានបន្តតាមរកមុខសញ្ញាឈ្មោះ អុន អេម ក៏បានឃើញកំពុងដេកសម្ងំក្រោមគ្រែនៅក្នុងផ្ទះបាយ រួចឃាត់ខ្លួនធ្វើការសាកសួរជនសង្ស័យឈ្មោះ អុន អេម ហើយជនសង្ស័យបានសារភាពថា ខ្លួនបានយកថ្នាំញៀន១កញ្ចប់ធំ ក្នុងតម្លៃ១០ម៉ឺនរៀលទៅលក់ឲ្យឈ្មោះ អុល
សុជាតិ ប្រាកមែនមែន ហើយថ្នាំញៀននេះឈ្មោះ ហេង ម៉ានិត ហៅមុំ បានប្រើខ្លួនឲ្យយកទៅលក់បន្តឲ្យឈ្មោះ អុល សុជាតិ នៅភូមិអង្គតាសិត ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់មកកម្លាំងជំនាញមានការសង្សយ័ឈ្មោះ រ៉េត រិត ដែលមានផ្ទះនៅក្បែរផ្ទះជនសង្សយ័ឈ្មោះ អុន អេម ភ្លាមនោះដែរ កម្លាំងជំនាញសូមការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល និងមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ បានចុះឆែកត្រួតពនិត្យផ្ទះជនសង្ស័យឈ្មោះ រ៉េត រិត ឃើញមានថ្នាំញៀនចំនួន០៥កញ្ចប់ ដាក់ក្នុងកញ្ចប់បារី ម៉ាក(ESSE) និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀតផងដែរ ។ ជនសង្សយ័ឈ្មោះ រ៉េត រិត បានសារភាពថា ថ្នាំញៀននេះ ខ្លួនបានទិញពីឈ្មោះ ហេង ម៉ានិត ហៅមុំ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័ឈ្មោះ ហេង ម៉ានិត ហៅមុំ បានសារភាពថា ថ្នាំញៀនដែលខ្លួនទិញមកលក់បន្តនេះគឺទិញពីជនម្នាក់នៅភូមិទួលសេរី ឃុំទួលព្រេជស្រុកអង្គស្នួល ដោយទិញម្តងៗ កន្លះជ្រុង ស្មើនឹងទឹកប្រាក់៣លានរៀល ។
បច្ចុប្បន្ន ជនសង្ស័យទាំង៩នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់សាលាដំបូងខេត្ដដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ
...