ជនជាតិ​វៀតណាម​១៥​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​អន្តោ​ប្រ​សេន៍​ចុះ​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​មក​រស់នៅ​ប្រទេស​កម្ពុជា​ខុសច្បាប់

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៥​ កម្លាំង​សមត្ថកិច្ច​អន្តោ​ប្រ​សេន៍​ ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១៥​នាក់​(​ស្រី​ចំនួន​១០​នាក់​)​ ពាក់ព័ន្ធ​និង​ករណី​ មក​រស់នៅ​ប្រទេស​កម្ពុជា​ខុសច្បាប់​ នៅ​តាម​បណ្ដោយ​ផ្លូវ​២៤៧​ ភូមិ​១០​ ក្រុម​២៥​ ចំណុច​ផ្ទះ​ជួល​លេខ​៤៧,​ ៤៧,​ ៥២,​ ៤១៦​ និង​លេខ​៤០៨z​ ក្នុង​សង្កាត់​ បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

image3

​លោក​ ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ ហៃ​សីឡា​ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ អនុវត្តន៍​និ​តិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ស្រាវជ្រាវ​ និង​ទទួល​បាន​ព័ត៌មាន​ថា​ មាន​ជនជាតិ​វៀតណាម​ ចំនួន​១៥​នាក់​(​ស្រី​ចំនួន​១០​នាក់​)​ មករ​កសី​ុ​បើកហាង​លក់​ការ​ហ្វេ​ និង​ម៉ាស្សា​ កោស​ជប់​ និង​រកស៊ី​លក់ដូរ​ជាដើម​ ។​

​លោក​ ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ ហៃ​សីឡា​ បាន​បន្ត​ទៀត​ថា​ ក្រោយ​ពី​ត្រួតពិនិត្យ​រួច​ កម្លាំង​របស់​លោក​បាន​រក​ឃើញ​ជនជាតិ​វៀតណាម​ចំនួន​១៥​នាក់​(​ស្រី​ចំនួន​១០​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ប​ញ្ជួ​ន​ទៅ​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ ធ្វើការ​អប់រំ​ណែនាំ​ឲ្យ​ធ្វើ​សៀវភៅ​កា​ងារ​ និង​ផាកពិន័យ​ តាម​ច្បាប់​ ដោយ​ផាកពិន័យ​ថវិការ​ចូល​រដ្ឋ​ចំនួន​៥០​ម៉ឺន​រៀល​សម្រាប់​ជនជាតិ​បរទេស​ម្នាក់​ ។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ផង​ដែរ​ លោក​ក៏​បាន​អំពាវនាវ​ និង​សុំ​ឲ្យ​ជន​បទេស​ដែល​ស្នាក់​នៅ​ និង​ធ្វើការ​សុំ​ច្បាប់​ និង​ គោរព​ច្បាប់​ ប្រទេស​កម្ពុជា​ផង​ បើ​ពុំនោះ​ទេ​ សមត្ថកិច្ច​នឹង​ចាត់វិធានការ​ដោយ​ពុំ​លើកលែង​ឡើយ​ ។​

​លោក​ឧត្ដមសេនីយ៍ទោ​បាន​បន្ត​បន្ថែម​ទៀត​ថា​ កន្លង​មក​លោក​បាន​អំពាវនាវ​ ដល់​ម្ចាស់​ រោងចក្រ​ សហគ្រាស់​ និង​សិប្បកម្ម​នានា​ទាំងអស់​ឲ្យ​បញ្ឈប់​ការ​ជួល​កម្មករ​បរទេស​ដែល​ចូល​មក​ដោយ​ ខុសច្បាប់​មក​ធ្វើការ​បន្ត​ទៀត​នៅ​ក្នុង​ការ​រ​ដ្ឋា​ន​ និង​សិប្បកម្ម​ ឬ​ហាង​ផ្សេងៗ​ របស់​ខ្លួន​ បើ​ពុំនោះ​ទេ​ សមត្ថកិច្ច​និង​ចាត់វិធានការ​ ទៅ​តាម​ផ្លូវច្បាប់​ចំពោះ​អ្នក​រឹងទទឹង​ ។​

​យោង​តាម​មាត្រា​ ទី​ ២៩​ ច្បាប់​ស្តី​ពី​អន្តោរ​ប្រវេសន៍​បាន​ចែង​ថា​ ជនបរទេស​ណា​ ដែល​គ្មាន​ការ​អនុញាតិ​ ហើយ​ចូល​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​លប​លួច​ លាក់​បន្លំ​ ឫ​ ល្បិច​ផ្សេង​ ទៀត​ដែល​ ផ្ទុយ​ពី​បទ​បញ្ញា​តិ​ នៃ​ច្បាប់​នេះ​ ត្រូវ​ផ្តន្ទាទោស​ ដាក់គុក​ពី​បី​ ខែ​ដល់​ ៦​ខែ​ មុន​នឹង​បណ្តេញចេញ​ ត្រូវ​ផ្តន្ទាទោស​ ដូច​គ្នា​នឹង​ជនល្មើស​ ចំពោះ​ជន​ណា​ដែល​ផ្តល់​ជំនួយ​ ឫ​ ជួយ​លាក់បាំង​ក្នុង​ការ​បញ្ចូល​ ជនបរទេស​ ដែល​គ្មាន​ការ​អនុញាតិ​ មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ មន្ត្រី​ឯ​ភ្ញាក់​ងារ​រាជការ​ មាន​សមត្ថកិច្ច​ រូប​ណា​ ដែល​ជា​អ្នកសមគំនិត​ឫ​ ជួយ​សម្រួល​ក្នុង​ការ​ប្រព្រឹត្ត​ បទល្មើស​ខាងលើ​ ត្រូវ​ផ្តន្ទាទោស​ ដាក់គុក​ពី​ ១​ខែ​ដល់​១​ឆ្នាំ​ ហើយ​មន្ត្រីរាជការ​មាន​សមត្ថកិច្ច​រូប​ណា​ ដែល​ធ្វើ​មានការ​ ធ្វេស​ប្រ​ហេ​ស​ ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ ឫ​ មិន​ គោរព​បទបញ្ជា​ ត្រូវ​ ទទួល​ ការ​ផ្តន្ទាទោស​ ផ្នែក​រដ្ឋបាល​ មធ្យោបាយ​ សម្ភា​រះ​ប្រើប្រាស់​ សម្រាប់​ប្រព្រឹត្ត​បទល្មើស​ ត្រូវ​រឹម​អូស​ ទុកជា​សម្បត្តិ​ រដ្ឋ​ដោយ​តុលាការ​ ៕​

image6image7image231image2image5

...

ដោយ៖ ស​ រស្មី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print