ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមសោកស្តាយយ៉ាងខ្លាំងបំផុតចំពោះអំពើហិង្សាដែលបានកើតឡើងនៅក្នុងបាតុកម្មកាលពីថ្ងៃទី ២៦ ខែ តុលា កន្លងទៅនេះ។ សម្តេចតេជោ បានស្នើរដ្ឋសភាជាតិអោយបន្ថែមថវិកាជួយព្យាបាលពីលើទឹកប្រាក់ដែលបានចំណាយពីរម៉ឺនដុល្លារកន្លងទៅ។ ទោះបីចំណាយថវិកាច្រើនបែបណាក៏ដោយគឺត្រូវជួយព្យាបាលអ្នកតំណាងរាស្ត្រទាំងពីរនាក់។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានចាត់វិធានការអោយសមត្ថកិច្ច និងពលរដ្ឋសហការជាមួយអាជ្ញាធរ ដើម្បីឈានទៅរកចាប់ខ្លួនជនដៃទាំងអស់ដើម្បីយកមកកាត់ទោសតាមផ្លូវច្បាប់ ។
នេះគឺជាប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ហើយដែលនឹងផ្សាយឡើងវិញទាំងស្រុងនៅតាមស្ថានីយ៍ទូរទស្សន៍នានា នៅម៉ោង ៧:០០ ល្ងាចនេះ៕