នាយករដ្ឋមន្ដ្រីជប៉ុនលោកស៊ីនហ្សូ អាបេបញ្ជាក់ថា ជប៉ុនគាំទ្រអាមេរិក បញ្ជូននាវាយាមល្បាតទៅកាន់កោះ សិប្បនិមិត្ដរបស់ចិននៅតំបន់សមុទ្រ ចិនភាគខាងត្បូង។
លោកស៊ីនហ្សូអាបេមានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅប្រទេស កាហ្សាស្ថានថា លោកបានគាំទ្រអាមេ រិកយាមល្បាតជុំវិញកោះសិប្បនិមិត្ដ ខុសច្បាប់ដែលចិនបានបង្កើតឡើងនៅតំបន់សមុទ្រចិនភាគខាងត្បូង ។
លោកអាបេបញ្ជាក់ថា ខ្ញុំយល់ឃើញ ថាការបញ្ជូននាវាចម្បាំងយាមល្បាត ទៅកាន់ដែនសមុទ្រចិនភាគខាងត្បូងគឺសមស្របទៅនឹងច្បាប់អន្ដរជាតិ ។ ប៉ុន្ដែ ជាធម្មតាសកម្មភាពជាឯកតោភាគីតែងតែបង្កការព្រួយបារម្ភយ៉ាងខ្លាំងពីអន្ដរជាតិខ្លាចធ្វើឱ្យមានភាពតានតឹងកើត ឡើង។
កន្លងមកប្រធានខុទ្ទកាល័យរដ្ឋាភិបាល ជប៉ុនបញ្ជាក់ថា ជប៉ុននិងអាមេរិកនឹងចែករំលែកព័ត៌មាន គ្នាទៅវិញទៅមកពេលដែលដាក់ពង្រាយ នាវាយាមល្បាតនៅទីនោះ។ រដ្ឋមន្ដ្រីការ ពារជាតិជប៉ុនលោក Gen Nakatani បញ្ជាក់ថា បញ្ហាដែនសមុទ្រចិនភាគ ខាងត្បូងបានធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខ របស់ជប៉ុន ដូច្នេះជប៉ុនត្រូវតែតាមដាន រាល់សកម្មភាពដែលបានកើតឡើងនៅសមុទ្រចិនដើម្បីដោះស្រាយឱ្យបានទាន់ ពេលវេលា ៕
ប្រែសម្រួល៖ ម៉ែវ សាធី