កាលពីថ្ងៃទី២៧ ខែតុលា សារព័ត៌ មាន SANA របស់ស៊ីរីបានផ្សាយថា កម្លាំងទាហានប្រទេសស៊ីរីបានផ្សាយថា យន្ដហោះប្រទេសទួរគី, កាតា, អារ៉ាប់រួម បានដឹកជញ្ជូនក្រុមទាហានអ៊ិនស្លាមបង្កើត រដ្ឋជាង៥០០នាក់ទៅកាន់ទៅក្រុងអាដេន ប្រទេសយេមែន។
តាមការប្រកាសរបស់កម្លាំងទាហាន ស៊ីរីបានឱ្យដឹងថា ខ្មាន់កាំភ្លើងក្រុមអ៊ិទស្លាម បង្កើតរដ្ឋនៅក្នុងប្រទេសស៊ីរីបានដកខ្លួន ចេញពីប្រទេសនេះដោយសារតែការ វាយប្រហាររបស់កម្លាំងទាហានអាកាស រុស្ស៊ី។ ទាហានស៊ីរីបានឱ្យដឹងថា ព័ត៌មាន ខាងលើទទួលបានពីក្រុមចារកម្មនៅក្នុង ប្រទេសនេះ។
កម្លាំងទាហានស៊ីរីបានបញ្ជាក់ទៀតថា ដំណាក់កាលនៃការផ្លាស់ប្ដូរទីតាំងរបស់ក្រុមទាហានអ្ស៊ិ្លាមបង្កើតរដ្ឋគឺដើម្បី ទុកឱ្យដំណើរការនៅក្នុងតំបន់ផ្សេងទៀតនាពេលអនាគតដ៏ខ្លីដើម្បីសងសឹកវាយ ប្រហារទៅលើប្រទេសរុស្ស៊ីវិញ ។
រដ្ឋាភិបាលស៊ីរីកន្លងមកបានចោទ ប្រកាន់ប្រទេសទួរគី, កាតា និងអារ៉ាប៊ី សាអ៊ូឌីតថា បានជួយពីក្រោយដល់ក្រុម អ៊ិជស្លាមបង្កើតរដ្ឋទើបធ្វើឱ្យសង្គ្រាមនៅក្នុងប្រទេសស៊ីរីអូសបន្លាយរហូតដល់៥ឆ្នាំកន្លងមកមិនទាន់រកឃើញទីបញ្ចប់ នៅឡើយ ។
ប្រសិនបើក្រុមអ៊ិយស្លាមបង្កើតរដ្ឋត្រូវបានផ្លាស់ប្ដូរទីតាំងទៅកាន់កន្លែងផ្សេង នោះរុស្ស៊ីនឹងត្រូវប្រឈមនឹងបញ្ហាសន្ដិសុខក្នុងពេលអនាគត។ ក្នុងចំណោមខ្មាន់ កាំភ្លើងរបស់ក្រុមអ៊ិរស្លាមបង្កើតរដ្ឋមានជនជាតិរុស្ស៊ីជាច្រើននាក់ផងដែរ ។ ចំណុចទាំងនេះហើយបានធ្វើឱ្យរដ្ឋាភិបាល រុស្ស៊ីព្រួយបារម្ភយ៉ាងខ្លាំង។
កន្លងមកថ្មីៗប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា កម្លាំងទាហានរាប់ពាន់នាក់ មកពីប្រទេសអតីតសហភាពសូវៀតទៅ ចូលរួមជាមួយក្រុមអ្ស៊ិ្លាមបង្កើតរដ្ឋ ។ ក្រោយការបណ្ដុះបណ្ដាលពីសកម្មភាព វាយប្រហារភេរវកម្មរួចរាល់នោះទាហាន ទាំងនោះអាចវិលត្រឡប់ទៅកាន់ប្រទេស របស់ខ្លួនវិញដើម្បីត្រៀមលក្ខណៈវាយ ប្រហារ។
ក្រោយការបញ្ជូនកម្លាំងពិសេសៗ របស់ក្រុមអ៊ិូស្លាមបង្កើតរដ្ឋចេញពីទឹកដីស៊ីរីអស់នោះអាមេរិកមានគម្រោងបញ្ជូន កម្លាំងថ្មើរជើងទៅវាយប្រហារក្រុម IS នៅលើទឹកដីស៊ីរី ។ រដ្ឋមន្ដ្រីការពារជាតិ អាមេរិកលោក Ashton Carter កាល ពីថ្ងៃទី២៨ខែតុលាបានបញ្ជាក់ថា អាមេ រិកនឹងបង្កើនការវាយប្រហារទៅលើក្រុម អ៊ិ៨ស្លាមបង្កើតរដ្ឋនៅស៊ីរី និងអ៊ីរ៉ាក់ ព្រម ទាំងវាយប្រហារតាមដែនអាកាសទៀតផង ។
លោក Carter បញ្ជាក់ថា អាមេរិក នឹងបញ្ចេញសកម្មភាពច្រើនជាងនេះ ដើម្បីរំដោះអ្នកដែលត្រូវក្រុមអ៊ិ ស្លាម បង្កើតរដ្ឋចាប់ខ្លួនក៏ដូចជាបង្កើនការវាយប្រហារទៅលើក្រុមនេះកុំឱ្យពិភពលោក ថ្កោលទោសអាមេរិក។
ក្រុមអ្នកវិភាគបញ្ជាក់ថា ការដែល អាមេរិកបញ្ចេញសកម្មភាពវាយប្រហារ តាមដីគោកនោះគឺអាមេរិកមិនចង់ឱ្យ រុស្ស៊ីជាអ្នកឈ្នះនៅក្នុងសង្គ្រាមវាយ ប្រហារក្រុមអ៊ិស្លាមបង្កើតរដ្ឋនោះឡើយ។ អាមេរិកត្រូវតែយកមុខមាត់មកវិញនៅ លើឆាកអន្ដរជាតិដើម្បីកុំឱ្យគេថ្កោល ទោសថាអាមេរិកជាអ្នកបង្កើតក្រុមIS ៕
ដោយ៖ ម៉ែវ សាធី