ភ្នំពេញ៖ ក្រុមអ្នកបើកបររថយន្ដ បែនដឹកដីប្រមាណជាង៥០នាក់បន្ទាប់ពី អាជ្ញាធរខេត្ដកណ្ដាលរារាំងមិនឱ្យចូលមកតវ៉ានៅរាជធានីភ្នំពេញត្រង់ចំណុចមុខវត្ដព្រែកហូរក្នុងក្រុងតាខ្មៅកាលពីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ រួចមកនៅ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ក៏បាន នាំគ្នាមកតវ៉ាជាថ្មីម្ដងទៀតនៅមុខទីចាត់ ការគយនិងរដ្ឋាករមានទីតាំងនៅតាម បណ្ដោយផ្លូវព្រះនរោត្ដម សង្កាត់ផ្សារថ្មី១ ដើម្បីសំណូមពរដល់លោកអគ្គនាយក គយនិងរដ្ឋាករកម្ពុជាជួយសម្រួលនិងអនុគ្រោះដល់ពួកគាត់ក្នុងការតម្រូវឱ្យកែ ចង្កូតពីស្ដាំទៅឆ្វេងសំណូមពរកាត់បន្ថយតម្លៃពន្ធត្រឹម៥០ភាគរយនិងមេត្ដាផ្អាកប្រតិបត្ដិការចាប់រថយន្ដបែនដឹកដីចង្កូត ស្ដាំតាមផ្លូវជាបណ្ដោះអាសន្ន ។
នៅក្នុងសំណូមពររបស់អ្នកបើកបរ រថយន្ដបែនដឹកដីបានលើកឡើងថា ពួក យើងខ្ញុំបានប្រើប្រាស់រថយន្ដបែនដឹកដី ចង្កូតស្ដាំមានពន្ធ ហើយថ្មីៗនេះមានបទ បញ្ជាឱ្យពួកយើងខ្ញុំយករថយន្ដទៅកែ ចង្កូតពីស្ដាំទៅឆ្វេង និងចូលបង់ពន្ធជូន រដ្ឋដែលក្នុងតម្លៃបង់ពន្ធនេះ មានកម្រិត ខ្ពស់ហួសពីលទ្ធភាពរបស់ពួកគាត់ ។ នៅក្នុងលិខិតសំណូមពរនោះអ្នកបើកបរ ទាំងនោះបានបញ្ជាក់ថា ពួកគាត់ជាប្រជា ពលរដ្ឋដែលមានកម្រិតជីវភាពធ្យម និងក្រីក្រដែលមានលទ្ធភាពតិចតួច ហើយបានយកប្លង់ដីប្លង់ផ្ទះទៅបញ្ចាំនៅ*ធនាគារដើម្បីយកប្រាក់មកទិញរថយន្ដ បែនដឹកដីទាំងនេះធ្វើអាជីវកម្មដោះ ស្រាយជីវភាពប្រចាំថ្ងៃ ហើយបានបង់ រំលស់ឱ្យទៅធនាគារវិញរៀងរាល់ខែ ។
ដោយមានទុក្ខលំបាកបែបនេះហើយ ទើបក្រុមអ្នកបើកបររថយន្ដបែនដឹកដី ទាំងអស់សូមអង្វរ និងសំណូមពរដល់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មេត្ដានូវ ៖ ទី១.កុំឱ្យកែចង្កូតពីស្ដាំទៅ ឆ្វេងមូលហេតុគឺអាចបណ្ដាលបាត់បង់ គុណភាពរថយន្ដទៅថ្ងៃក្រោយ និងធ្វើ គ្រោះថ្នាក់ចរាចរណ៍បាន ។ ទី២.សូមបន្ធូរ បន្ថយតម្លៃពន្ធត្រឹម៥០ភាគរយ និងកុំ គិតការផាកពិន័យទាំងរថយន្ដដែលបាន ឃាត់ទុក និងរថយន្ដដែលមិនទាន់បាន ឃាត់ទុក និងទី៣.មេត្ដាផ្អាកប្រតិបត្ដិការ ចុះចាប់រថយន្ដបែនដឹកដីចង្កូតស្ដាំតាម ផ្លូវតាមផ្ទះជាបណ្ដោះអាសន្នដើម្បីឱ្យពួក គាត់មានឱកាសរកប្រាក់ចំណូលដើម្បី បង់ពន្ធជូនរដ្ឋ និងធនាគារ ។
ការតវ៉ារបស់ក្រុមអ្នកបើកបររថយន្ដ បែនដឹកដីទាំងនេះបានប្រព្រឹត្ដទៅអស់ រយៈពេលជាច្រើនម៉ោង ហើយក្នុងនោះ តំណាងទីចាត់ការគយ និងរដ្ឋាករកម្ពុជា បានទទួលយកសំណូមពរនេះជូនទៅថ្នាក់ លើដើម្បីជួយដោះស្រាយ ។ បន្ទាប់មក ទើបក្រុមអ្នកបើកបរថយន្ដបែនដឹកដី ទាំងនេះបន្ដដំណើរទៅកាន់មន្ទីរសាធា រណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីជួយសម្រួលធ្វើស្លាកលេខយាន យន្ដក៏ដូចជាដឹកជញ្ជូននៅតាមខេត្ដ-ក្រុង តាមសម្រួលផងដែរ ៕
ដោយ៖ ស រស្មី