លោក​អ៊ា​ម​ វ​ន្នី​ អ្នកចំរៀង​ មាន​ឆន្ទៈ​ផ្នែក​មនុស្សធម៌​ក្នុង​សង្គម

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​ អ៊ា​ម​ វ​ន្នី​ អ្នកចំរៀង​វ័យក្មេង​ ប្រកបដោយ​ទេព​កោសល្យ​ និង​មាន​សមត្ថភាព​ក្នុង​ការ​និពន្ធ​បទ​ចំរៀង​ ទំនុកច្រៀង​ ជំនាញ​ដេញ​ហ្គី​តា​ គួប​ផ្សំ​នឹង​ទឹកដម​សំណៀង​ដ៏​ពិ​រោះ​រណ្តំ​ទៀត​នោះ​ បាន​ក្លាយទៅជា​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ ទស្សនិកជន​រាប់​ពាន់​ រាប់​ម៉ឺន​នាក់​ ខណៈ​ឃើញ​លោក​អ៊ា​ម​ វ​ន្នី​ បាន​បង្ហើ​សំណៀង​ជាមួយ​ការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ចូលរួម​បរិច្ចាគ​វិភាគទាន​ជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​សម្រាប់​ជា​ ការ​ជួយ​ក្នុង​សង្គម​នោះ​ ។​

maxresdefault

នា​ថ្ងៃ​ទី​២៦​ ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៥​ ក្នុង​ពិធីបុណ្យ​អុំទូក​ អក​សំបុក​សំពះ​ព្រះ​ខែ​ និង​លយប្រទីប​នៅ​ក្រុង​បាត់ដំបង​ លោក​ អ៊ា​ម​ វ​ន្នី​ រួម​ជាមួយ​សិល្បករ​ សិល្ប​ការិនី​ តារាចម្រៀង​ ក៏​ដូច​ជា​ក្រុម​យុវជន​ បាន​ចូលរួម​វេទិកា​ប្រគំ​តន្ត្រី​យ៍​ជាមួយ​សំឡេង​គាំទ្រ​ដ៏​កងរំពង​ គាំទ្រ​យ៉ាង​ខ្លាំង​ពី​សណ្តាន​ចិត្ត​របស់​អ្នកចំរៀង​វ័យក្មេង​បាន​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សង្គម​ តាម​រយៈ​វិស័យ​សិល្បៈ​ ។​

​លោក​ អ៊ា​ម​ វ​ន្នី​ បាន​និយាយ​ថា​ ខ្ញុំ​សែនសប្បាយ​ និង​រន្ធត់​ចិត្ត​បំផុត​ ខ្ញុំ​តែងតែ​ញញឹម​មិន​ដាច់​ពី​មាត់​ចំពោះ​ការ​គាំទ្រ​ពី​បងប្អូន​ ពុក​ម៉ែ​ ប្រជាពលរដ្ឋ​បាន​គាំទ្រ​នូវ​ការ​ច្រៀង​ ក៏​ដូច​ជា​បទ​ចំរៀង​ដែល​ខ្ញុំ​និពន្ធ​ ក្នុង​នោះ​នា​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៥​ បញ្ចប់​កម្មវិធី​បុណ្យអុំទូក​នា​ក្រុង​បាត់ដំបង​ ទស្សនិកជន​គាំទ្រ​រាប់​ពាន់​នាក់​បាន​សំណូមពរ​ឲ្យ​ខ្ញុំ​ច្រៀង​យ៉ាងតិច​៧​បទ​ ខ្ញុំ​ក៏​បាន​ច្រៀង​បទ​ពី​សម័យ​ដើម​ទាំងអស់​ ។​

​លោក​អ៊ា​ម​ វ​ន្នី​ បាន​បន្ត​ថា​ នៅ​ក្នុង​កម្មវិធី​នេះ​ផង​ដែរ​ មិន​ត្រឹមតែ​ខ្ញុំ​បាន​ចូលរួម​ជាមួយនឹង​ក្រុម​យុវជន​ដើម្បី​ប្រមូល​ថវិកា​សម្រាប់​ឧបត្ថម្ភ​ ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ប៉ុណ្ណោះ​ទេ​ រូប​ខ្ញុំ​ផ្ទាល់​ក៏​បាន​ចំណាយ​ថវិកា​មួយ​ចំនួន​សម្រាប់​ឧបត្ថម្ភ​ចូលរួម​ចំណែក​ផង​ដែរ​ ។​

​លោក​ អ៊ា​ម​ វ​ន្នី​ បាន​និយាយ​ដោយ​ក្តី​រំពឹង​ទុកជា​មុន​ថា​ ជា​គម្រោង​ខ្ញុំ​នឹង​ស្នើ​ទៅ​មន្ទីរ​ពាក់ព័ន្ធ​ ជាមួយនឹង​អាជ្ញាធរ​ខេត្ត​ដើម្បី​និពន្ធ​បទ​ចំរៀង​នៅ​ក្នុង​ទិដ្ឋភាព​ទឹកដី​ក្រុង​បាត់ដំបង​ ដែល​មានការ​អភិវឌ្ឍ​ថ្មីៗ​ជា​ច្រើន​កន្លែង​ផង​ដែរ​ ។​

​គួរ​រំលឹក​ផង​ដែរ​ថា​ មួយ​រយៈ​កន្លង​ទៅ​ លោក​អ៊ា​ម​ វ​ន្នី​ តែងតែ​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​ព្យាយាម​បំផ្លើស​ និង​បន្ទោស​បង្អាប់​ ដោយ​ចោទប្រកាន់​ថា​ លោក​អ៊ា​ម​ វ​ន្នី​ ជា​អ្នក​ដំកើង​ឫក​ ជា​អធិរាជ​អ្នកចំរៀង​ ប៉ុន្តែ​កត្តា​ជាក់ស្តែង​ ខ្លួន​ពុំ​បានដឹង​ ពី​ហេតុការណ៍​ទាំងនេះ​សោះ​ ។​ វ​ន្នី​ បាន​ប្រាប់​នគរវត្ត​យ៉ាង​ខ្លី​ថា​ ខ្ញុំ​មិន​ដែល​និយាយ​អំពី​ព័ត៌មាន​អ្វី​ទាំងអស់​ មុន​ពេល​ចាកចេញ​ និង​ក្រោយ​ពេល​ចាកចេញ​ដោយ​ការ​ធ្លាក់​ក្នុង​កម្មវិធី​ Cambodian​ Idol​ ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​បាន​យក​រូប​ខ្ញុំ​ទៅ​បង្ហោះ​ រួច​ហើយ​សរសេរ​ និង​បញ្ចេញ​ទស្សនៈ​ថា​ខ្ញុំ​ជា​អ្នក​ដំកើង​ឫក​ ក្រអឺតក្រទម​ សុទ្ធតែ​មិនមែន​ជា​រឿង​ពិត​ ព្រោះ​ខ្ញុំ​គោរព​ស្រឡាញ់​ទស្សនិកជន​ ម៉ែឪ​ទាំងអស់​គ្នា​ណាស់​ ៕​

eam-vanny1hqdefault

...

ដោយ៖ សុខ​ ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print