រថយន្ត Rolls-Royce ក្នុងឆ្នាំ ២០១៧ផលិតច្នៃពិសេសបែប Bespoke

ចែករំលែក៖

អង់គ្លេស៖គ្រប់រថយន្តទាំងអស់ដែលផលិតចេញពីរោងចក្រ Home of Rolls-Royce នៅទីក្រុង Goodwood ចក្រពភពអង់គ្លេស គឺជារថយន្តផលិតច្នៃពិសេសបែប Bespoke។ ឆ្នាំ ២០១៧ គឺជាឆ្នាំដែលរថយន្ត Rolls-Royce បានអភិវឌ្ឍការកែច្នៃបែប Bespoke ឲ្យរីកចម្រើនមួយកម្រិតទៀត ដែលជាលទ្ធផល ធ្វើឲ្យឆ្នាំ ២០១៧ ជាឆ្នាំដែលទទួលបានសមិទ្ធផលច្រើនបំផុតផងដែរ សម្រាប់ផ្នែក Bespoke ក្នុងប្រវត្តិសាស្ត្រ ១១៤ ឆ្នាំរបស់ម៉ាកយីហោរថយន្ត Rolls-Royce។ ខាងក្រោមនេះ គឺជាការបង្ហាញសង្ខេបអំពីរថយន្តដែលមានការរចនាម៉ូត និងវិចិត្រកម្មបែប Bespoke ប្រណីតបំផុត ដែលផលិតរួចរាល់ក្នុងរយៈកាលជាង ១២ ខែមកនេះ។
ផ្នែករថយន្តកែច្នៃពិសេសបែប Bespoke របស់ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars ប្រមូលផ្ដុំទៅដោយអ្នករចនាម៉ូត វិស្វករ និងវិចិត្រករ ដែលអាចជួយសម្រេចឲ្យបានតាមចក្ខុវិស័យដ៏មហិច្ឆិតា និងជាលក្ខណៈបុគ្គលរបស់អតិថិជនដ៏មានឥទ្ធិពល និងយល់ដឹងខ្ពស់ របស់ម៉ាកយីហោរថយន្ត Rolls-Royce នេះ។រថយន្ត Rolls-Royce ‘Sweptail’ គឺជាការសម្រេចបានតាមសេចក្តីសុបិនរបស់អតិថិជនម្នាក់ដែលចង់បានរថយន្តដែលច្នៃប្រៀបដូចការធ្វើនាវា។ រថយន្ត ‘Sweptail’ នេះត្រូវបានបង្ហាញនៅក្នុងឆ្នាំ ២០១៧ តំណាងឲ្យភាពប្រណីតពិតៗ ដែលធ្វើឲ្យការកែច្នៃបែប Bespoke យកលំនាំតាមការសាងសង់នាវា មានការអភិវឌ្ឍន៍មួយកម្រិតទៀត។ រថយន្ត ‘Sweptail’ នេះ គឺជាសមិទ្ធផលកើតចេញពីការសហការរវាងអតិថិជន និងវិចិត្រករ ហើយរចនាបថនៃរថយន្តនេះជាសក្ខីកម្មបង្ហាញឲ្យឃើញថា ម៉ាកយីហោនេះ គឺជារថយន្តដែលផលិតដូចការ ផលិតនាវា ឈានមុខគេនៅក្នុងពិភពលោក ហើយក៏សបញ្ជាក់ឲ្យឃើញពីភាពកំពូលរបស់ខ្លួនខាងផលិតរថយន្តតាមការកែច្នៃបែប Bespoke ផងដែរ។ រថយន្តដែលប្រៀបបាននឹងការកាត់ដេរសម្លៀកបំពាក់ប្រណីតនេះ គឺអនុវត្តតាមវិធីសាស្ត្រនៃការផលិតរថយន្ត Rolls-Royce នាទសវត្ស ១៩២០ និង ១៩៣០។ ចក្ខុវិស័យរបស់អតិថិជនគឺចង់បានរថយន្តទ្វារពីរសាងសង់បែបនាវា ដែលមានបំពាក់ដំបូលកញ្ចក់។ លទ្ធផលដែលទទួលបានគឺស្នាដៃឯកដ៏ទាន់សម័យ។ ប៉ាណា ដែលត្រូវបានផលិតចេញពីអាលុយមីញ៉ូមរឹង បង្ហាញឲ្យឃើញនូវភាព ពិសេសប្លែក។ រូបរាងពីចំហៀងរបស់រថយន្ត ‘Sweptail’ បង្ហាញឲ្យឃើញថាជាតួអង្គដ៏អស្ចារ្យ ខណៈដែលផ្នែកខាងក្រោយ គឺយកលំនាំតាមនាវាប្រណាំងរបស់ពិភពលោក ដែលរថយន្តនេះបានបង្កើតនូវទស្សនាទានថ្មីទាំងស្រុងសម្រាប់រថយន្តស្ព័រទ្វារពីររបស់ Rolls-Royce។ រថយន្ត New Rolls-Royce Phantom ស៊េរីថ្មីត្រូវបានបង្ហាញខ្លួនជាសាធារណៈកាលពីឆ្នាំ ២០១៧ ដោយទទួលបានការកោតសរសើរទូទាំងសកលលោក។ ចំណុចស្នូលនៃសម្រស់រចនាបថរបស់រថយន្តនេះគឺ “វិចិត្រសាល” ដែលជាផ្ទាំងតាប្លូ និងផ្ទាំងបញ្ជា ដ៏ទំនើបទាន់សម័យ និងប្រណណីតបែបថ្មី។
ផ្ទាំងកញ្ចក់ត្រូវបានតំឡើងនៅលើផ្ទៃតាប្លូ ដែលផ្ដល់ឱកាសឲ្យមានការបញ្ចូលនូវស្នាដៃសិល្បៈនៅលើរថយន្តរបស់លោកអ្នក។ “វិចិត្រសាល” គឺជាការបង្កើតថ្មី ដែលធ្វើឲ្យចក្ខុវិស័យ និងទឹកដៃកំពូលក្នុងការប្រើប្រាស់វត្ថុធាតុដើម ដោយរថយន្ត Rolls-Royce រឹតតែមិនអាចប្រៀបបានថែមទៀត។
រថយន្ត Porto Cervo Wraith វិញ យកលំនាំតាមសម្រស់ពេលរាត្រីរបស់ទីក្រុង សាឌីនា (Sardinia)។ ផ្ទៃខាងក្រៅដែលមានពណ៌ពេជ្រខ្មៅ ត្រូវបានធ្វើឲ្យឆ្លុះភ្លឺថ្លាតាមរយៈការប្រប្រាស់ថ្នាំបែបរលោង និងឃ្មឹក ខណៈដែលដៃទ្វារខាងក្នុងដែលប្រើប្រាស់ស្បែកដេរពណ៌ខ្មៅ គឺជាលក្ខណៈសម្គាល់បែបងងឹត និងស្មុគស្មាញរបស់ម៉ូដែល Wraith Black Badge នៅក្រោមស្បៃរាត្រី។ រថយន្ត “Spirit of Calligraphy” Ghost ដែលកុម្ម៉ង់តែមួយគ្រឿងយ៉ាងពិសេសនេះត្រូវបានបង្ហាញនៅក្នុងទីក្រុងឌូបៃ កាលពីឆ្នាំ ២០១៧ ដែលការរចនាត្រូវបានយកលំនាំតាមស្នាដៃសិល្បៈបុរាណ នៃអក្សរអារ៉ាប់។ ពាក្យពេចន៍នានាត្រូវបានចាក់ពុម្ពចេញជារាងផ្សេងៗ ដែលបង្កើតបានជាទឹកដៃប្លែកដែលអក្សរ និងរូបភាពបង្កើតចេញជារូបតែមួយ។ ថ្នាំនេះត្រូវបានដាក់ឈ្មោះថា “ហ្វូងតារាពេជ្រ” ទឹកថ្នាំដ៏ពិសេសប្លែកនេះមានលាយគ្រាប់ពេជ្រចំនួន ១០០០ គ្រាប់ ដែលត្រូវបានកិនឲ្យក្លាយជាម្សៅយ៉ាងម៉ដ្ឋ ដែលធ្វើឲ្យផ្ទៃខាងក្រៅមានពន្លឺភ្លឺផ្លេកគ្មានគូប្រៀប។
នៅក្នុងឆ្នាំ ២០១៧ អ្នកប្រមូលវត្ថុជនជាតិអាមេរិក លោក Michael Fux បានទទួលរថយន្តបែប Bespoke ទី ១០ របស់ខ្លួនពី Rolls-Royce។ បន្ទាប់ពីលោកបានទៅទស្សនកិច្ចនៅឆ្នេរ Pebble Beach នៅឆ្នាំ ២០១៦ ដែលទីនោះ លោកបានប្រមូលសំណុំត្របកផ្កា fuchsia លោកក៏បានឲ្យក្រុមការងារ Bespoke នៅ Goodwood ច្នៃរថយន្ត Dawn មួយគ្រឿងជាមួយនឹងពណ៌ថ្មីដែលទាក់ភ្នែក។ រថយន្ត Dawn B50 នេះត្រូវបានកុម្ម៉ង់ដោយសណ្ឋាគារ Hotel Byblos ក្នុងនាមជារថយន្ត “ពេជ្ររបស់ Saint-Tropez” ហើយផ្ទៃខាងក្រៅមានពីរពណ៌លាយគ្នា។ចំណែកឯរថយន្ត Wraith Busan Edition ត្រូវបានយកលំនាំតាមពណ៌ទីក្រុងតំបន់ឆ្នេរមួយនេះ ជាមួយនឹងផ្ទៃខាងក្រៅមានពីរពណ៌លាយគ្នា គឺពណ៌ខៀវ និងទឹកប្រាក់ ដែលធ្វើឲ្យនឹកឃើញដល់ពន្លឺព្រាលៗនៃសមុទ្រដែលព័ទ្ធជុំវិញ។ រូបនៅផ្នែកខាងក្រោយយកលំនាំតាមការងារធ្វើទ្វារប្រណីត ‘hanok’ បែបប្រពៃណីរបស់កូរ៉េ ហើយក៏មានបំពាក់ដូចគ្នានៅផ្ទៃខាងក្នុងរថយន្ត គឺនៅតាមតាប្លូ។ ដោយយកលំនាំតាមផ្ទៃមេឃពេលព្រលប់នៅតាមជ្រលងភ្នំដែលនៅជិតទីក្រុងនោះ ឆ្នូតភ្លីទោល ដែលមានពណ៌ផ្កាឈូកភ្លឺ បានទាញចំណាប់អារម្មណ៍ទៅលើផ្ទៃត្រឹមស្មានៃ រថយន្តនេះ៕

...

ដោយ ៖វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print