ក្រោយរឿងរ៉ាវពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍ លោកត្រាំចង់ដកកម្មវិធីការពារជនអន្តោប្រវេសន៍

ចែករំលែក៖

ក្រោយរឿងរ៉ាវចម្រូងចម្រាស ពាក់ព័ន្ធ នឹងជនអន្តោប្រវេសន៍ ដោយសារលោកត្រាំបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ទៅលើក្រុមជនជាតិមកពីទ្វីបអាហ្រិ្វកថា គគ្រិចគួរឲ្យខ្ពើមរួចមក ក្រោយការនិយាយ បែបនេះ សហគមទ្វីបអាហ្វ្រិក បានព្រម ព្រៀងគ្នា ចេញលិខិតស្នើឲ្យលោកត្រាំធ្វើការសុំទោស ដែលមើលងាយជនជាតិ អាហ្វ្រិក។

ក្រោយការទាមទារនោះលោកត្រាំបានចេញមុខបកស្រាយលើបញ្ហាខាងលើដើម្បីបញ្ចប់ស្ថានភាព ។ ពាក់ព័ន្ធជនអន្តោ ​ ​​ ប្រវេសន៍លោកត្រាំបានស្នើឲ្យបញ្ចប់កម្ម វិធីការពារជនអន្តោប្រវេសន៍ ដោយក្រុម ជនអន្តោប្រវេសន៍កំពុងតែបំផ្លាញសន្តិ សុខអាមេរិក។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រព័ន្ធគ្រប់គ្រងជនភៀសខ្លួនរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះ គឺកំពុងតែធ្វើឲ្យសន្តិសុខជាតិចុះទន់ខ្សោយ ហើយរដ្ឋបាល របស់លោក កំពុងតែជំរុញឲ្យតុលាការ កំពូល «ដករនាំងការពារជនអន្តោប្រវេសន៍» ដែលស្ថិតនៅក្នុងកម្មវិធី Dreamer» ចំនួន ៧០០,០០០នាក់ នោះចេញ។ នេះបើតាម ការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០១៨។

ប៉ុន្មានថ្ងៃក្រោយពីការតិះដៀល ទៅលើជនអន្តោប្រវេសន៍មកពីបណ្តាប្រទេសមួយចំនួន ដែលនាំឲ្យមានការរិះគន់ទាំង ក្នុងស្រុក និងក្រៅស្រុកនោះ លោក ដូណាល់ ត្រាំ បាននិងកំពុងបន្តធ្វើការ កែប្រែ ឬអាចនឹងលុបចោលតែម្តង ចំពោះកម្មវិធីការពារជនអន្តោប្រវេសន៍នៅសហ រដ្ឋអាមេរិក ដែលលោកតែងតែចាត់ទុកថា ជាការធ្វើឲ្យអាមេរិកប្រឈមមុខចំពោះការវាយប្រហារដោយភេរវកម្ម។

គួរបញ្ជាក់ថា ចេតនាដ៏មុតមាំរបស់មេដឹកនាំសហរដ្ឋអាមេរិកខាងលើនេះ បានកើតមានឡើងតាំងពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតមកម៉្លេះ ដោយក្នុងនោះរដ្ឋបាល លោក ដូណាល់ ត្រាំ បានបញ្ចេញនូវរបាយ ការណ៍មួយ ផ្តល់ដោយក្រសួងសន្តិសុខ មាតុភូមិ។ នៅក្នុងរបាយការណ៍នោះបាន បញ្ជាក់ថា ៣ភាគ ៤ នៃអំពើពាក់ព័ន្ធភេរ វកម្មចំនួន ៥៤៩ករណី ដែលតុលាការ អាមេរិកបានធ្វើការស៊ើបអង្កេត ចាប់តាំងពីការផ្ទុះអំពើភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០០១ មកនោះ គឺមានការចូលរួមដោយ ពលរដ្ឋអាមេរិក ដែលមានកំណើតពី បរទេស ហើយក្នុងនោះគឺ ១៤៨នាក់ ជាអ្នកដែលត្រូវបានផ្តល់សញ្ជាតិ ឲ្យរស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print