អភិបាលរងខេត្តតាកែវ ៖ នឹងរៀបចំផែនការចុះទៅបង្ក្រាបដំណាំកញ្ឆានៅស្រុកគីរីវង់ជាទ្រង់ទ្រាយធំ

ចែករំលែក៖

ខេត្តតាកែវ ៖ លោកយស់ណាស៊ីអភិបាលរងខេត្តតាកែវបានអោយដឹងថា ផ្ទៃក្នុងវាមិនស្រួលប៉ុន្មានទេរឿងបង្ក្រាបដំណាំកញ្ឆាព្រោះគេដាំនៅក្នុងព្រៃហើយកំលាំងទៅម្ដងៗយើងបានប្រើប្រាស់កំលាំងច្រើនណាស់ទើបបង្ក្រាបបញ្ហានិងបាន។ លោកបានបន្ដទៀតថា ខេត្តបានដាក់បទបញ្ជា គឺចាប់ម្ចាស់ចំការមកផ្ដន្ទាទោសតាមច្បាប់តែម្ដង ព្រោះពីមុនយោគយល់ពួកគាត់ថាមានជីវភាពក្រលំបាកដោយអនុគ្រោះដោយធ្វើការណែនាំបញ្ឈប់ការដាំដុះកញ្ឆាតទៅ

ទៀត។ លោកបន្ថែមទៀតថានៅចំនុចគោលដៅជាច្រើនទៀតដែលកំលាំងពិបាកចុះទៅបង្ក្រាប មិនងាយស្រួលទេព្រោះអ្នកដាំមានមធ្យោបាយច្រើនណាស់អាចអោយយើងជួបគ្រោះថ្នាក់ដែរ ព្រោះខ្លាចអ្នកដាំដាក់វត្ថុរារាំងវាជារបៀបបុរាណអាចអោយកំលាំងជួបគ្រោះថ្នាក់។ លោកបានបញ្ជាក់បន្ថែមទៀតថាកន្លងមកការបង្ក្រាបមានតែកំលាំងនគរ​បាលនោះទេចំពោះកំលាំងប៉េអឹម និងកំលាំងទាហ៊ានគឺជាកំលាំងអន្ដរាគមន៏តែបើខាងមូលដ្ឋានស្រាវជ្រាវច្បាស់លាស់ហើយគឺត្រូវតែស្នើរសុំកំលាំងចម្រុះជួយសហការក្នុងការចុះទៅបង្ក្រាបប៉ុន្ដែចាប់ពេលនេះតទៅខាងខេត្ត និងរៀបចំផែនការចុះបង្ក្រាប់ជាទ្រង់ទ្រាយធំ។

លោក គង់ សំអូន ស្នងការរងទទួលផែនសេនាធិការនៃស្នងការនគរបាលខេត្តតាកែវ បានអោយដឹងផងដែរថា កាល​ពីម្សិលមិញថាខាងស្នងការបានដាក់កំលាំងជាង៧០នាក់អោយចុះទៅជួយលោកយុគសារ៉ាត់ ដើម្បីបង្ក្រាបដំណាំកញ្ឆាក្នុងមូលដ្ឋានរបស់លោក។ លោកបន្ដទៀតថាដំណាំកញ្ឆានៃការចុះបង្ក្រាបគឺមាននៅតែចំនុចដដែលៗឯចំនុចដែលពលរដ្ឋចង់បានកំលាំងចុះទៅបង្ក្រាប គឺកំលាំងនៅមិនទាន់ទៅដល់។ លោកបន្ថែមទៀតថារឿងបទល្មើសដំណាំកញ្ឆាជិត១០ឆ្នាំនៅស្រុកគីរីវង់លោកបានត្រឹមតែដឹងទេតែចំណាត់ការផ្ទាល់ គឺលោកអធិការជាម្ចាស់ទឹកម្ចាស់ដីហើយរឿងអធិការបណ្ដែតបណ្ដោយអោយមានបទល្មើសក្នុងមូលដ្ឋានដ៏សម្បូរបែបយ៉ាងនេះ គឺមានតែថ្នាក់លើនោះទេដែលមានសិទ្ធចំណាត់ការលើលោកអធិការរូបនេះ។ គួររលឹកថាលោក គង់ សំអូន កាលពីពេលថ្មីៗនេះក៏បានថ្លែងឲ្យដឹង​ថា ដំណាំកញ្ឆានៅស្រុកគីរីវង់បើមិនមានអ្នកនៅពីក្រោយទេ គឺមិនអាចដំណើរការដាំរហូតជិត១០ឆ្នាំបានដោយរលូននោះទេ។ ចំណែក លោក យុគ សារ៉ាត់ អធិការស្រុកគិរីវង់ កាលពីពេលថ្មីៗនេះ បានថ្លែងទទួលស្គាល់ពិតជាមានការដាំកញ្ឆាជិត១០ឆ្នាំមែនហើយការចុះទៅបង្ក្រាប់នៅចំនុចធំៗមួយចំនួនវាពិបាកណាស់ ៕  ភ្នំដា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print