បុគ្គលិកក្រុមហ៊ុនស្មាតហ្វូនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនិងករណីគ្រឿងញៀន ខណៈជនសង្ស័យជិតដល់ថ្ងៃរៀបការទៅហើយ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលបុគ្គលិកក្រុមហ៊ុនស្មាតហ្វូន ត្រូវបានកម្លាំងចំរុះរបស់គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ធ្វើការឃាត់ខ្លួន រួមនិងថ្នាំ១១កញ្ចប់តូច ខណៈពេលដែលចុះត្រួតពិនិត្យអាវុធជាតិផ្ទុះកាលពីវេលាម៉ោង១៩ និង៣០នាទីយប់ ថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៨ នៅត្រង់ចំណុចមុខវត្តសំបួរមាស ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្សយ័ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះឆាយ ប៊ុនថា អាយុ៣៤ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនស្មាតហ្វូនស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចំការមន។

សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៧ខែមករា ឆ្នាំ២០១៨ កម្លាំងចំរុះរបស់គណៈបញ្ជាការ ឯកភាពខណ្ឌដង្កោ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះត្រង់ចំណុចខាងលើ លុះដល់ម៉ោងកើតហេតុ ក៏មានជនសង្ស័យ ជិះ ម៉ូតូម៉ាកMSX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1FT 0663 ពីជើងទៅត្បូងលើផ្លូវ២១៧ មកដល់ចំណុចកើតហេតុ សមត្ថកិច្ចមានការសង្ស័ក៏បានហៅអោយឈប់ធ្វើការត្រួតពិនិត្យរកមើលបទល្មើសផ្សេងៗ ពេលនោះសមត្ថកិច្ចបានរកឃើញថ្នាំក្រាមពណ៌សថ្លា សង្ស័យថាគ្រឿងញៀនចំនួន១១កញ្ចប់តូច នៅក្នុងនូវក្នុងហោប៉ៅខោរបស់ជនសង្ស័យ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅ អធិការដ្ឋាននគរបាលខណ្ឌង្កោ។

សម្ភារៈដែលសមត្ថកិច្ចដកហូតរួមាន ៖ ម៉ូតូម៉ាកMSXមួយគ្រឿង /ថ្នាំញៀនចំនួន១១កញ្ចប់តូច និងលុយជាង1000ដុល្លា។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចធ្វើសាកសួរនៅអធិការរដ្ឋានខណ្ឌដង្កោនិងកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print