ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៨ នៅសាលប្រជុំ (សាលកញ្ចក់) ទីស្តីការក្រសួង លោកចាន់ យុត្ថា អគ្គាធិការ និងជាអនុប្រធានក្រុមការងារថវិកា ប្រចាំក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែន ការយុទ្ធសាស្ត្រថវិកាតាមកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាព ២០១៩-២០២១ និងការរៀបចំផែនការថវិកាតាមកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាព តាមជំពូក គណនី អនុគណនី របស់អង្គភាពចំណុះក្រសួងធនធានទឹក និងឧតុនិយម ។
អង្គប្រជុំមានការចូលរួមពីលោក និងលោកប្រធានគ្រប់អង្គភាពចំណុះក្រសួង ព្រមទាំងមន្ត្រីជំនាញតាមអង្គភាព សរុបប្រមាណ ៧០ នាក់ ៕
...