លោកជៀងអំអភិបាលខេត្តស្វាយរៀងដឹកនាំមន្ត្រីក្រោមឪវាទចុះសាកសួរសុខទុក្ខនិងចែកអំណោយដល់គ្រួសាររលំផ្ទះ២៧ខ្នងនិងស្លាប់ដោយរន្ទះបាញ់ម្នាក់ដោយសារភ្លៀងនិងខ្យល់កន្ត្រាក់នៅក្រុងស្វាយរៀង។
ការចុះសាកសួរសុខទុក្ខនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៥នៅតាមខ្នងផ្ទះដែលរលំនិងស្លាប់មនុស្សសង្កាត់សង្ឃ័រក្រុងស្វាយរៀង។យោងតាមប្រជាពលរដ្ឋបានអោយដឹងថាកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៥មានហេតុការណ៏ខ្យល់កន្រ្តាក់ភ្លៀងផ្គររន្ទះបណ្ដាលអោយផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងបានដួលរលំនិងបើងដំបូលជាបន្តបន្ទាប់ព្រមទាំងមានរន្ទះគួរអោយព្រឹព្រួច។បើតាមការបញ្ជាក់ពីលោករស់សាដែនមន្ត្រីសាលាខេត្តស្វាយរៀងបានអោយដឹងថាអំណោយរបស់សាលាខេត្តនិងកាកបាទក្រហមខេត្តបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងដោយគ្រួសារអ្នកស្លាប់នៅភូមិអកនាគសង្កាត់សង្ឃ័រទទួលបានពីសាលាខេត្តចំនួន៥០ម៉ីនរៀលកាកបាទក្រហមខេត្ត៤០ម៉ីនរៀលនិងអង្ករ៣០គីឡូនិងគ្រឿងឧបភោគបរិភោគមួយចំនួនរីឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧបត្ថមថវិការ១០ម៉ីនរៀលមន្ទីសង្គមកិច្ចអតីតយុទ្ធជនខេត្ត១០ម៉ីនរៀលផងដែរ។
ដោយឡែកចំពោះអ្នករលំផ្ទះនិងបើងដំបូលនៅសង្កាត់សង្ឃ័រសង្កាត់ស្វាយតឿសង្កាត់ចេកក្រុងស្វាយរៀងដែលសរុបទាំងអស់មានចំនួន២៦ខ្នងនោះក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូនិងគ្រឿងឧបភោគបរិភោគមួយចំនួនព្រមទាំងថវិការពីសាលាខេត្ត២០ម៉ីនរៀលកាកបាទក្រហម១០ម៉ីនរៀលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត១០ម៉ីនរៀល
មន្ទីសង្គមកិច្ចអតីតយុទ្ធជនខេត្ត១០ម៉ីនរៀល។
លោកជៀងអំអភិបាលខេត្តស្វាយរៀងបានធ្វើការសំណេះសំណាលសាកសួរសុខទុក្ខនិងពាំនាំនូវក្ដីនឹករលឹកពីសំណាក់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រិទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាចូលរួមសោកស្ដាយនិងរំលែកទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលជួបហេតុការណ៏បាតុភូតធម្មជាតិខ្យល់កន្ត្រាក់រន្ទះដែលបណ្ដាលអោយរលំផ្ទះជាច្រើនខ្នងនិងស្លាប់មនុស្សម្នាក់។
លោកជៀងអំបានលើកឡើងទៀតថាក្នុងនាមអជ្ញាធរខេត្តពិតជាមានការសោកស្ដាយខ្លាំងណាស់ខណះដែលមានខ្យល់កន្ត្រាក់និងរន្ទះធ្វើអោយមានការរលំផ្ទះខូចខាតទ្រព្យសម្បត្តិនិងស្លាប់មនុស្សទៀតនេះជាបាតុភូតធម្មជាតិដែលយើងទាំងអស់គ្នាមិនអាចដឹងមុនដូច្ចេះត្រូវមានការប្រុងប្រយត្ន័ខ្ពស់ពេលដែលមានភ្លៀងនិងខ្យល់ត្រួវរកកន្លែងសុវត្ថិភាពដើម្បីបញ្ចៀសការគ្រោះថ្នាក់ដល់អាយុជីវិតម្យ៉ាងវិញទៀតធ្វើផ្ទះត្រូវធ្វើជើងក្រោមអោយមាំជៀសវាងការរលំ។ឯកឧត្តមជៀងអំផ្ដាំផ្ញើរដល់ប្រជាពលរដ្ឋត្រូវកសាងលំនៅដ្ឋានឡើងវិញនិងត្រៀមឧបករណ៏អោយបានគ្រប់គ្រាន់ក្នុងការបង្កបង្កើនផលស្រូវរដូវវស្សានាឆ្នាំនេះដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារបានមួយកំរិតផងដែរ។