ជិះ​ម៉ូតូ​លឿន​ជ្រុល​ ចាប់​ហ្វ្រាំង​បោក​ដួល​ចូល​ក្រោម​រថយន្ត​ របួស​ជើង​ម្ខាង

ចែករំលែក៖

​ភ្នំពេញ​៖ យុវជន​ម្នាក់​បាន​ទទួល​រង​របួស​បាក់ជើង​ម្ខាង​ត្រូវ​បា​នប​ញ្ចួ​ន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ បន្ទាប់​ពី​រួប​គេ​ជិះ​ម៉ូតូ​បោះពួយ​លឿន​ដូច​ហោះ​ជ្រុល​ វាក់​អើ​ជាមួយ​រថយន្ត​ ដែល​កំពុង​បត់​ឆ្លងផ្លូវ​ ហើយ​ចាប់​ហ្វ្រាំង​ទាំង​បង្ខំ​ បណ្តាល​ឲ្យ​បោក​ម៉ូតូ​ដួល​អូស​ចូល​ក្រោម​រថយន្ត​ ។​

esd

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ មុខ​ច្រកចូល​បុរី​ប៊ុ​ន​ហួរ​ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ ម៉ាក​កូរ៉េ​ ហ៊ី​យ៉ា​ន់​ដាយ​ឃ្លប់​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2S-77764​ បើក​ពី​ជើង​ទៅ​ត្បូង​ លុះដល់​ចំណុច​ខាងលើ​ បត់​ឆ្លងផ្លូវ​ បំណង់​ចូល​ក្នុង​បុរី​ប៊ុ​ន​ហួរ​ ស្រប​ពេល​រថយន្ត​កំពុង​បត់​ឆ្លង​ ស្រាប់តែ​ មាន​ម៉ូតូ​ម៉ាក​ស្កុប​ពី​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BY-7117​ ជិះ​ដោយ​យុវជន​ម្នាក់​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ស្រប​ទិស​គ្នា​ ក្នុង​ល្បឿន​លឿន​ បោះពួយ​ វ៉ា​ក់​អើ​ជាន់​ហ្វ្រាំង​ បោក​ដួល​អូស​ចូល​ទៅ​ក្រោម​រថយន្ត​ បណ្តាល​ឲ្យ​រង​របួស​ជើង​ស្តាំ​ ។​

ក្រោយ​កើតហេតុ​ភ្លាមៗ​ ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ ដឹក​តាម​ម៉ូតូ​ ទៅ​គ្លីនិក​ដោយ​ខ្លួនឯង​ ចំណែក​ម៉ូតូ​និង​រថយន្ត​ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​ រង​ចាំ​ភាគី​សងខាង​ ដោះស្រាយ​គ្នា​ពេល​ក្រោយ​ ៕​

absfdse

...

ដោយ៖ សុខា​ សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print